សម្ដេចតេជោ ហ៊ុន សែន៖ ជោគជ័យ គឺកំពុងរង់ចាំ «ក្រុមដែលមានសមត្ថភាពពិតប្រាកដ»

នូ មករា July 2, 2016


ភ្នំពេញ៖ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១០ចូលមកដល់ល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកកម្ពុជា បានចេញសារមួយនៅលើ Facebook Page របស់សម្ដេច ដោយបានកោតសរសើរពីភាពរីកចម្រើននៃវិស័យកីឡាក្នុងប្រទេសកម្ពុជាតាមរយៈការចូលរួមគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋគ្រប់វ័យ។ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល និងក្រុមបាល់ទាត់ទាំងអស់ ដែលចូលរួមប្រកួតពានរង្វាន់ Hun Sen Cup ប្រកបដោយភាពជោគជ័យ រហូតរកឃើញក្រុមជើងខ្លាំងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងចាប់ផ្ដើមនាល្ងាចនេះ ហើយជោគជ័យ ក៏កំពុងរង់ចាំ ក្រុមមានសមត្ថភាពពិតប្រាកដែរ។

126274397

សម្ដេចបានបញ្ជាក់ថាុំ៖ «សូមអបអរសាទរដល់ក្រុមកីឡាបាល់ទាត់ទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងក្នុងការដណ្តើមពានរង្វាន់ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” លើកទី១០ ឆ្នាំ២០១៦ ។ នៅថ្ងៃនេះ គឺជាការប្រកួតដណ្តើមយកលេខ៣ លេខ៤និងលេខ២ លេខ១ ។ ជោគជ័យគឺកំពុងរង់ចាំ “ ក្រុមកីឡាដែលមានសមត្ថភាព” ពិតប្រាកដ» ។

13512091_1759519380952229_2534656660174121633_n

លើសពីនេះសម្ដេចបានបន្ថែមទៀតថា៖ «វិស័យកីឡាកម្ពុជា កំពុងរីកចម្រើនបោះជំហានឆ្ពោះទៅមុខគួរអោយកត់សម្គាល់ដែលកំពុងផ្តល់នូវក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះអនាគតកីឡា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការរីកចម្រើនទាំងអស់នេះគឺដោយសារការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ជាពិសេសពីយុវជនយុវនារី និងការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីនិងគ្រូបង្វឹកទាំងអស់ផងដែរ» ។

13537748_1293339740693547_5053080800205064686_n

គួរបញ្ជាក់ថា សាររបស់សម្ដេចតេជោ ហ៊ុន សែន ដែលទើបបង្ហោះលើ Facebook Page ផ្ទាល់របស់សម្ដេចនាព្រឹកនេះគឺស្របពេលពានរង្វាន់បាល់ទាត់ Hun Sen Cup ឆ្នាំ២០១៦ ឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ ដោយក្រុមភ្នំពេញក្រោនត្រូវជួបក្រុមស៊ីម៉ាក់ ដណ្ដើមចំណាត់ថ្នាក់លេខ៣ និងក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀងត្រូវជួបក្រុមក្រសួងការពារជាតិ ដណ្ដើមតំណែងជើងឯក រដូវកាលថ្មី នាវេលាម៉ោង ៧យប់នេះ ៕

photo_2016-04-28_08-58-02

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត