តើ Victory FC ឬ Dai Ek FT ដែលនឹងលើកពាន Premium Cup ឆ្នាំ២០១៦នេះ?

នូ មករា July 1, 2016


ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុជាច្រើនខែរួចមក កម្មវិធីដណ្តើមពានរង្វាន់បាល់ទាត់ហ្វូតសាល Premium Cup 2016 បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនាចុងសប្ដាហ៍នេះហើយ ដោយក្រុម Victory FC ត្រូវជួបក្រុម Dai Ek FT ដើម្បីដណ្ដើមតំណែងជើងឯក នៅថ្ងៃទី០៣ ខែកក្កដានេះ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ ។ ចាំមើលតើក្រុម Victory FC ឬ Dai Ek FT ដែលនឹងក្លាយជាម្ចាស់ពានមិនអាជីពនេះ?

13434939_1788626058015455_8022679473613351946_n

សូមរំឮកថា មុននឹងឡើងវគ្គផ្ដាច់ព្រ័ត្រក្រុមជើងខ្លាំងទាំងពីរ សុទ្ធតែបានលត់គូប្រកួតយ៉ាងចាស់ដៃនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងនោះក្រុម Victory FC បានយកឈ្នះក្រុមអាណាចក្របៃតង ដោយលទ្ធផល ៧-០ ។ ចំណែកក្រុម Dai Ek FT បានយកឈ្នះក្រុមចំណូលថ្មី World Cup FC ដោយលទ្ធផល ៦-៣ ប៉ុន្ដែក្រុមចាញ់ទាំងពីរក៏ត្រូវជួបគ្នាដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅចុងសប្ដាហ៍នេះផងដែរ។

13501760_1788626724682055_8464086013747277242_n

ងាកទៅចាប់អារម្មណ៍ក្រុម Victory FC ដែលជាបេក្ខភាពប្រជែងតំណែងជើងឯកវីញឃើញថា ក្រុមនេះបានបង្កើតជាច្រើនឆ្នាំមកហើយហើយក៏ធ្លាប់គ្រងតំណែងជើងឯកពានហ្វូតសាល និងពានមិនអាជីពជាច្រើនទៀតផង ។ ដោយឡែកក្រុម Dai Ek FT បើមើលពីប្រវត្តិប្រកួតកន្លងមក ក្រុមនេះទើបតែបង្កើតទេ ប៉ុន្ដែការរៀបចំក្រុមបានល្អ ហើយមានកីឡាករវ័យក្មេង ដែលមានឆន្ទៈខ្ពស់ ហេតុនេះការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរ នឹងបង្កើនភាពទាក់ទាញកាន់តែខ្លាំង ។

13533223_1699811990279942_62219898027895920_n

គួរបញ្ជាក់ថា ពានរង្វាន់ Premium Cup 2016 នេះ បានចាប់ផ្ដើមប្រកួតកាលពីដើមខែឧសភាកន្លងទៅ ដោយមាន ២៤ក្រុមចូលរួម និងបានបែកចែកជា ៤ពូល ។ លោក សុខ សប្បាយណា អ្នកបង្កើតពាននេះ ធ្លាប់បានលើកឡើងថា៖ «ការបង្កើតពាននេះគឺមិនគិតពីការចំណេញទេ អ្វីដែលសំខាន់ គឺផ្តល់ឱកាសឲ្យបងប្អូនយុវជន បានលេងសប្បាយ និងមានការប្រកួតប្រជែងគ្នាក្នុងព្រឹត្តិការណ៍នេះ ។ ហេតុនេះសូមក្រុមនីមួយៗត្រូវលេងឲ្យអស់ពីសមត្ថភាព ប្រកបដោយ Fair play» ៕

13533135_1699812030279938_4204213734221374577_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត