គ្រូស្វាយរៀង និងទ័ព៖ ភ្នំពេញក្រោននឹងក្លាយជាក្រុមមួយដ៏ខ្លាំងជាងគេនាថ្ងៃអនាគត!

នូ មករា June 30, 2016


ភ្នំពេញ៖ ថ្វីត្បិតក្រុមល្បីភ្នំពេញក្រោន បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង កាលពីល្ងាចមិញក៏ពិតមែន ប៉ុន្ដែលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងផ្ទាល់ក៏ដូចជាគ្រូបង្វឹកក្រុមក្រសួងការពារជាតិលោក ទេព ឡុងរចនា ផងដែរ សុទ្ធតែសម្ដែងការកោតសរសើរចំពោះសមត្ថភាពរបស់កីឡាករវ័យក្មេងរបស់ក្រុមភ្នំពេញក្រោនដែលធ្វើបានយ៉ាងល្អក្នុងការប្រកួតដ៏សំខាន់ពីម្សិលមិញ។

_MG_0799

លោក សំ វ៉ាន់ដេត បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតថា ជ័យជម្នះដោយបាល់ប៉េណាល់ទីលើក្រុមភ្នំពេញក្រោនគឺកើតចេញពីសមត្ថភាព និងសំណាង ៥០%ស្មើគ្នា ព្រោះក្នុងការប្រកួត ៩០នាទីពេញ បូកទាំងម៉ោងបន្ថែម ១៥នាទី ២ដង ក្រុមទាំងពីរសុទ្ធតែធ្វើបានល្អ ។ ប៉ុន្ដែអ្វីដែលលោកចាប់អារម្មណ៍ខ្លាំង គឺទម្រង់លេង និងវ័យរបស់កីឡាករភ្នំពេញក្រោនដែលពួកគេធ្វើបានយ៉ាងល្អ នៅពេលប្រកួតជាមួយកីឡាករមានបទពិសោធន៍ច្រើនជាង ដូចជាក្រុមព្រះខ័នរាជស្វាយរៀងនេះ។

_MG_0885

គ្រូបង្វឹករូបនេះ បានលើកឡើងថា៖ «ខ្ញុំគិតថា ភ្នំពេញក្រោន គឺជាក្រុមមួយធ្វើឲ្យមានភាពភ្ញាក់ផ្អើល សម្រាប់ឆ្នាំទៅមុខទៀត» ។ លោកបន្ដថា៖ «៣ឆ្នាំមុន គឺក្រុមស្វាយរៀង មានយុវជនលេងច្រើន និងមានបទពិសោធន៍ ប៉ុន្ដែយុវជនភ្នំពេញក្រោនទើបតែចេញលេងលីគឆ្នាំនេះទេហើយចេញលេង គឺលេងជាមួយកីឡាករយើងដែលចាស់វស្សា។ ប៉ុន្ដែខ្ញុំគិតថា ទម្រង់លេងរបស់ភ្នំពេញក្រោន គឺស៊ីចង្វាក់គ្នាណាស់ហើយអ្វីដែលគាត់លេងថ្ងៃនេះ គឺបង្ហាញថា ថ្ងៃក្រោយក្រុមទាំងអស់នឹងពិបាកលេងជាមួយភ្នំពេញក្រោន»។

_MG_6554

ទន្ទឹមនឹងជាមួយគ្នានោះដែរលោក ទេព ឡុងរចនា ក៏បានសម្ដែងការគាំទ្រ ចំពោះការលើកឡើងរបស់លោក សំ វ៉ាន់ដេត ផងដែរ ។ លោកបានបន្ថែមថា៖ «ជាការពិតកីឡាករភ្នំពេញក្រោន ពិតជាល្អ ព្រោះពួកគេនៅវ័យក្មេង ប៉ុន្ដែបើតាមខ្ញុំ ខ្ញុំគិតថា បើលេងក្នុងស្រុក គឺល្អបើសម្រាប់អន្ដរជាតិ គឺមិនទាន់ល្អនោះទេ ដោយសារកាយសម្បាទាតូចៗពេក អ៊ីចឹងយើងមើលឃើញការលេងរបស់គាត់ជាមួយស្វាយរៀង គឺល្អតែកម្លាំង តែធនធានប្រយុទ្ធ អត់ទាន់មាន តែសម្រាប់ថ្ងៃអនាគតពួកគាត់នឹងធ្វើឲ្យក្រុមក្នុងស្រុកដទៃពិបាកជួបគាត់»។

_MG_6565

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ និងពានលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ភ្នំពេញក្រោនគឺជាក្លឹបមួយ ដែលមានការដោះដូកីឡាករច្រើន ដោយបញ្ចូលនូវថ្នាលយុវជនពីក្រុម U-19 ជាង ៥០% ។ ប៉ុន្ដែទោះជាបែបនេះក្ដីក៏ក្រុមនេះនៅតែរក្សាលទ្ធផលមួយដ៏ល្អប្រសើរ ទោះបីមិនទទួលបានលទ្ធផលល្អដូចកាលពីរដូវកាលមុនក៏ដោយ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត