គ្រូភ្នំពេញក្រោន ជួបរឿងខកចិត្ត ៣ធំៗ ក្នុងរយៈ​ពេល ១សប្ដាហ៍ ដោយសារបាល់ប៉េណាល់ទី

នូ មករា June 30, 2016


ភ្នំពេញ៖ បន្ទាប់ពីដឹកនាំក្រុមភ្នំពេញក្រោន ប្រកួតចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាល់ទី ៣-២ ខណៈការប្រកួត ១២០នាទីស្មើគ្នា ០-០ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ពីម្សិលមិញ លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយថា ការបរាជ័យនេះ គឺជាការខកចិត្តលើកទី៣ ក្នុងរយៈពេល ១សប្ដាហ៍ដែលលោកមិននឹកស្មានដល់ ។

maxresdefault

លោក សែម សំណាង បាននិយាយថា៖ «សុំទោស! ខ្ញុំជនជាតិស្វីស ខ្ញុំអន់ចិត្តព្រោះក្នុងសប្ដាហ៍នេះយើងបានចាញ់បាល់ប៉េណាល់ម្ដងមកហើយស្វីសយើងចាញ់ប៉ូឡូញទោះបីយើងល្អ។ បន្ទាប់មកខ្ញុំគាំទ្រ Lionel Messi តែ Messi បានចាញ់ប៉េណាល់ទី អត់បានលើកពានទៀត ប៉ុន្ដែឥលូវខ្ញុំអន់ចិត្ត ខ្ញុំបានចាញ់បាល់ប៉េណាល់ទីជាលើកទី៣ គឺខ្ញុំសោកស្ដាយមែនទែន»។

_MG_7464 (2)

សូមរំឮកថា ក្រុមជម្រើសជាតិស្វីស បានទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីចាញ់ក្រុមប៉ូឡូញ ដោយលទ្ធផល ៥-៤ បន្ទាប់ពីបញ្ចប់ការប្រកួតម៉ោងធម្មតាស្មើគ្នា ១-១ នៃព្រឹត្តិការណ៍ EURO 2016 វគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្ងៃទី២៥ខែមិថុនាកន្លងទៅ ។ ចំណែកកីឡាករ Lionel Messi កាលពីដើមសប្ដាហ៍នេះ ក៏ទាត់បាល់ប៉េណាល់ទី អត់ចូលដែរនាំឲ្យអាហ្សង់ទីនឈ្នះបានត្រឹមជើងឯករងពាន Copa America ក្រោយចាញ់ក្រុមជម្រើសជាតិឈីលីដោយបាល់ប៉េណាទី ៤-២ ៕

_MG_7252 (2)

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត