នារីយុវជនបៃតងប្រឆាំងគ្រឿងញៀន ក្លាយជាជើងឯកនៃការប្រកួតបាល់ទាត់ស្រ្តីខេត្តកណ្ដាល

នូ មករា June 30, 2016


ក្រុងតាខ្មៅ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ស្រ្តីលើកទី ១របស់ខេត្តកណ្ដាលបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះដោយក្រុមបាល់ទាត់នារីយុវជនបៃតងប្រឆាំងគ្រឿងញៀនដណ្ដើមបានឋានៈជាក្រុមជើងឯកលើកដំបូងនេះបន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រនិងបានយកឈ្នះក្រុមបាល់ទាត់នារីព្រែកតាទែនកីឡាក្នុងលទ្ធផល២ទល់០ រួចមក។ លទ្ធផលនេះបានធ្វើឲ្យក្រុមបាល់ទាត់នារីព្រែកតាទែនដែលជាក្រុមខ្លាំងនៅក្នុងខេត្តនោះដណ្ដើមបានឋានៈជាក្រុមជើងឯករងប៉ុណ្ណោះ។

photo_2016-06-30_12-19-32 [800x600]

ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់នារី NERC ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមសមាគមបាល់ទាត់នារីក្រុងតាខ្មៅក្នុងលទ្ធផល ១ទល់០។

តាមរយៈ ជ័យជម្នះនេះ ក្រុមនារីយុវជនបៃតងប្រឆាំងគ្រឿងញៀនដែលជាក្រុមជើងឯកនោះ នឹងត្រូវបានជ្រើសរើសជាក្រុមតំណាងឲ្យខេត្តកណ្តាលដើម្បីចូលរួមព្រឹត្តិការណ៍នៃការប្រកួតកីឡាថ្នាក់ជាតិ (National Games 2016) លើកទី១ ឆ្នាំ២០១៦ រៀបចំដោយក្រសួងអប់រំយុវជន និងកីឡានាពេលខាងមុខនេះ៕

photo_2016-06-30_12-20-06 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត