​បុរស​ខ្លាំង​ទាំង​ ២ ដែល​បានដឹកនាំ​ក្រុម​ឡើង​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ Hun Sen Cup ឆ្នាំ​នេះ

នូ មករា June 30, 2016


ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ខាងមុខនេះ ការប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដណ្តើមពានរង្វាន់សម្តេចតេជោហ៊ុន សែន នឹងត្រូវប្រព្រឹត្តទៅនៅទីលាននៃពហុកីឡដ្ឋានជាតិ ដោយក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបជាមួយ ក្រុមក្រសួងការពារជាតិ ដើម្បីប្រកួតគា្នដណ្តើមតំណែងជើងឯកក្នុងរដូវកាលថ្មីនេះ។ គេហទំព័រព័ត៌មានកីឡា Camsports សូមណែនាំពីគ្រូបង្វឹកខ្លាំងចំនួន ២ រូបរបស់ក្រុមទាំងពីរដែលមានលទ្ធភាពដឹកនាំក្រុមឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ៖

ទី១ គឺលោក សំ វ៉ាន់ដេត គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង៖ អាចនិយាយបានថា លោកគឺជាគ្រូបង្វឹកដែលជោគជ័យច្រើនជាងគ្រូបង្វឹកដទៃក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ព្រោះថាលោកធ្លាប់ជាផ្នែកមួយដែលបានជួយក្រុមឱ្យលើកពានចំនួន ៣លើកមកហើយៗ ជោគជ័យចុងក្រោយគឺនៅឆ្នាំ២០១៥ កន្លងទៅនេះ ដូច្នេះ សម្រាប់ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់មួយសម្រាប់លោក និងក្លឹប ខណៈដែលកីឡាករនៅក្នុងក្លឹបនេះក៏នឹងត្រូវធ្វើការងារធ្ងន់បន្តិចដោយសារតែមានភារៈក្នុងការការពារតំណែងជើងឯកឆ្នាំចាស់របស់ខ្លួន ស្របពេលដែលកីឡាករសំខាន់ៗមួយចំនួនបានរងរបួសជាបន្តបន្ទាប់ផងដែរនោះ។

_MG_5756

ទិ២ គឺលោក ទេព ឡុងរចនា ដែលគ្រូបង្វឹករបស់ក្រសួងការពារជាតិ៖ គ្រូបង្វឹករូបនេះធ្លាប់នាំក្រសួងការពារជាតិ ឈ្នះពានរង្វាន់សម្តេចតេជោ ម្ដងហើយកាលពីឆ្នាំ២០១០ កន្លងទៅហើយនៅពេលនេះលោកមានឆន្ទៈដឹកនាំកូនក្រុមក្រសោបពានរង្វាន់នេះម្ដងទៀត ក្រោយបង្ហាញសមត្ថភាពឱ្យមហាជនបានដឹងថាជាក្រុមខ្លាំងមួយនៅរដូវកាលនេះ។ និយាយពីលោក ទេព ឡុងរចនា លោកធ្លាប់រសាតអណ្ដែតទៅដឹកនាំគីរីវង់សុខសែនជ័យ ម្ដងកាលពីរដូវកាល២០១៣ កន្លងទៅប៉ុន្ដែលោកបានត្រឡប់មកកាន់ក្រសួងការពារជាតិ វិញនៅឆ្នាំ២០១៤ ក្រោយឃើញក្លឹបមួយនេះមិនសូវមានលំនឹងផ្នែកហិរញ្ញវត្ថុនាគ្រានោះ។កាលពីឆ្នាំមុនលោក ដឹកនាំក្រុមធ្លាក់ត្រឹមវគ្គជម្រុះតាមពូលក្រោយប្រកួត៣លើក រកបានតែ៣ពិន្ទុប៉ុណ្ណោះបន្ទាប់ពីប្រកួតបើកឆាកក្នុងពូល C បានចាញ់ភ្នំពេញក្រោន ៤ទល់០ ហើយបន្តចាញ់បឹងកេតអង្គរ ១ទល់០ មុនឈ្នះក្រុមខេត្តបាត់ដំបង ៦ទល់១។

628x628_13225112_235530126819498_1132832349_o

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត