Hun Sen Cup: វាសនារបស់ក្រុមទាំង​៤ នឹងត្រូវសម្រេចនៅល្ងាចនេះ!

នូ មករា June 29, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្តើើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ ឬ Hun Sen Cup 2016 បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈដែលវាសនានៃក្រុមទាំង ៤ នឹងត្រូវសម្រេចនៅល្ងាចនេះដោយនឹងមានតែក្រុម២ប៉ុណ្ណោះដែលនឹងត្រូវទទួលបានសិទ្ធិបន្តទៅវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះហើយ។

_MG_5523

សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ល្ងាចនេះ មានពីរគូសំខាន់ៗ គឺភ្នំពេញក្រោន ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៣.៣០ នាទីរសៀល ខណៈក្រុមក្រសួងការពារជាតិ ក៏នឹងត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នាវេលាម៉ោង ៦.០០ ល្ងាចដែរនោះ ហើយការប្រកួតនេះធ្វើឡើងនៅលើទីលាននៃពហុកីឡដ្ឋានជាតិដូចគ្នា។ នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំង ៤ ដែលត្រូវប្រជែងគ្នាដើម្បីយកកៅអីវគ្គផ្ដាច់ព្រ័ត្រនិងឆ្ពោះទៅដណ្ដើមតំណែងជើងឯក ខណៈក្រុមចាញ់នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ បន្តទៀត៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត