គ្រូភ្នំពេញក្រោន ទទួលស្គាល់ថាស្វាយរៀងជាក្រុមខ្លាំង ប៉ុន្ដែ…!

នូ មករា June 29, 2016


ភ្នំពេញ៖ លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានលើកឡើងថា ក្រុមព្រះខ័នរាជស្វាយរៀង គឺក្រុមមួយខ្លាំងដែលលោកមិនអាចធ្វេសប្រហែសបានឡើយ ប៉ុន្ដែលោកបានបង្ហាញពីទំនុកចិត្តយ៉ាងជឿជាក់លើកូនក្រុមរបស់ខ្លួននៅក្នុងជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ នាវេលាម៉ោង ៣:៣០នាទីរសៀលនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។

គ្រូបង្វឹកជនជាតិស្វីសដែលទើបតែទទួលបានសញ្ជាតិខ្មែររូបនេះ បានបញ្ជាកថា៖ «យើងទទួលស្គាល់ថា ព្រះខ័នរាជស្វាយរៀង គឺជាក្រុមមានសមត្ថភាពខ្ពស់ហើយមានកីឡាករពូកែ ហើយគេចេះបញ្ជូនបាល់ ចេះរក្សា និងគ្រប់គ្រងបាល់បានល្អ ។ ប៉ុន្ដែអ្វីដែលសំខាន់យើងទុកចិត្តថា យើងធ្លាប់រកជ័យជម្នះបានម្ដងហើយ កាលពីជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ ។ ម្យ៉ាងខ្ញុំជឿជាក់លើសមត្ថភាពកូនក្រុមខ្ញុំ បើទោះបីភាគចម្រើនពួកគេមានអាយុតិច តែពួកគេក៏មានសមត្ថភាព និងបច្ចេកទេសខ្ពស់ដែរ» ។

_MG_6409

ទន្ទឹមជាមួយនឹងការលើកឡើងបែបនេះ លោក សែម សំណាង ក៏បានសម្ដែងពីក្ដីបារម្ភផងដែរ ជុំវិញកីឡាករឆ្នើម ២រូប គឺកីឡាករ កែវ សុខផេង និងកីឡាករ ធារី ចន្ថាប៊ីន ដែលពួកគេមិនទាន់មានកម្លាំងពេញ ១០០% អាចលេងបាន ៩០នាទីនៅឡើយ។ ប៉ុន្ដែដោយសារការវិវត្តន៍សមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃរបស់កីឡាករវ័យក្មេងភាគច្រើន លោកគិតថា ទោះបីអ្នកទាំងពីរ (សុខផេង និងធារី ចន្ថាប៊ីន) មិនអាចលេងបាន ១០០% ក៏ពិតមែន តែក៏នៅមានកីឡាករជាច្រើនចាំជួយពួកគេដែរ។

គួរបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ល្ងាចនេះ ក្រៅពីគូភ្នំពេញក្រោន ជួបក្រុមព្រះខ័នរាជស្វាយរៀង ក៏មាន ១ប្រកួតទៀតផងដែរ ដែលជាជំនួបរវាងក្រុមក្រសួងការពារជាតិ និងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)។ នេះជាការប្រកួតដ៏សំខាន់របស់ក្រុមទាំង ៤ ដែលត្រូវប្រជែងយកកៅអីវគ្គផ្ដាច់ព្រ័ត្រនិងឆ្ពោះទៅដណ្ដើមតំណែងជើងឯក ខណៈក្រុមចាញ់ ត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត