បឹងកេតត្រៀមចុះកុងត្រាជាមួយកីឡាករប្រេស៊ីល Valci Junior

នូ មករា June 28, 2016


ភ្នំពេញ៖ យោងតាមព័ត៌មានលើទំព័រ Facebook ផ្លូវការរបស់ក្លឹបបឹងកេតអង្គរ បានឲ្យដឹងថា ក្លឹបដែលកំពុងឈរនៅកំពូលតារាងនៃលីគកំពូលកម្ពុជានេះ បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Valci Teixeira Junior ហើយបន្ទាប់ពីបានឆ្លងកាត់ចរចាអស់មួយរយៈកន្លងទៅ គ្រាដែលការប្រកួតលីគកំពូលកម្ពុជា (MCL) ជើងទី២ ក៏បានកន្លងផុត ២សប្ដាហ៍ទៅហើយនោះ។

130513G8S71520

លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លឹបបឹងកេតអង្គរ បានបញ្ជាក់ពីម្សិលមិញថា៖ «ក្លឹបបានឈានដល់កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Valci Teixeira Junior ហើយ ខណៈពេលនេះគឺនៅរង់ចាំតែការពិនិត្យសុខភាពនៅថ្ងៃស្អែក(ថ្ងៃទី២៨ ខែមិថុនា) ប៉ុណ្ណោះ ប្រសិនបើការធ្វើតេស្តសុខភាពបញ្ចប់ទៅដោយជោគជ័យនោះក្លឹបនឹងសម្រេចចុះកុងត្រាផ្លូវការជាមួយកីឡាកររូបនេះតែម្ដង»។

vaci1

ចំពោះការត្រៀមចុះកុងត្រារវាងក្លឹបបឹងកេតអង្គរ ជាមួយកីឡាករសញ្ជាតិប្រេស៊ីលខាងលើនេះគឺបឹងកេតចង់ពង្រឹងសមត្ថភាពឲ្យកាន់តែរឹងមាំ ដើម្បីដណ្តើមតំណែងកំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ ក្រោយឆ្លងកាត់ ១១ប្រកួតឈ្នះ១០ និងចាញ់១ មាន ៣០ពិន្ទុ ឆ្ពោះទៅគ្រងតំណែងជើងឯកជាថ្មី ខណៈការប្រកួតជើងទី២ នៅសល់តែ ៧សប្ដាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចាប់ ។

10530863_844061562307295_4632756709669882294_n

Valci Junior បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ ប៉ុន្ដែរយៈពេល ៧ឆ្នាំកន្លងមក (ឆ្នាំ២០០៨-២០១៦) ខ្សែប្រយុទ្ធកម្ពស់ ១.៩០ម៉ែត្ររូបនេះមិនធ្លាប់បានលេងឲ្យក្លឹបនៅស្រុកកំណើតនោះទេ គឺគេប្រកបអាជីពបាល់ទាត់នៅលីគកំពូលថៃរហូត ។ ចំពោះក្លឹបដែល Valci Junior ធ្លាប់ជួបនៅថៃ រួមមានក្លឹប TOT-CAT (២០០៩) , ក្លឹប Sisaket និងក្លឹប TTM Phichit(២០១០), ក្លឹប Thai Port (២០១១-២០១២), ក្លឹប Nakhon Ratchasima(២០១២), ក្លឹប Rayong Unite និងក្លឹប Krabi (២០១៣), ក្លឹប Bangkok (២០១៤) និងចុងក្រោយ គឺក្លឹប Ayuthaya ដែលលេងទល់បច្ចុប្បន្នមុននឹងធ្វើដំណើរមកកម្ពុជានាពេលខាងមុខនេះ៕

_MG_4545newww

ទស្សនាវីដេអូបង្ហាញសមត្ថភាពរបស់កីឡាករ Valci Junior ដែលត្រៀមចុះកុងត្រាជាមួយក្លឹបបឹងកេតអង្គរ៖

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត