ឃឹម បូរី មានមហិច្ឆតាដឹកនាំក្រុមបាល់ទាត់ប្រកួតលីគកំពូលកម្ពុជា

នូ មករា June 27, 2016


ភ្នំពេញ៖ ខ្សែប្រយុទ្ធរបស់ក្លឹបណាហ្គាវើល ឃឹម បូរី បានបង្ហើបឲ្យដឹងពីមហិច្ឆតាដ៏ធំរបស់ខ្លួនថានៅថ្ងៃអនាគតរូបគេចង់ធ្វើជាគ្រូបង្វឹកម្នាក់ ដើម្បីដឹកនាំក្រុមបាល់ទាត់មួយចូលរួមប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាហើយក្រោយបញ្ចប់ការប្រកួតរដូវកាលថ្មីនេះ គេក៏នឹងចូលរៀនវគ្គគ្រូបង្វឹកកម្រិត C ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីឆ្ពោះទៅសម្រេចគោលដៅមួយនេះផងដែរ ។

13465951_571322483040373_5593540131651386562_n

កីឡាករ ឃឹម បូរី បានលើកឡើងបែបនេះ បន្ទាប់ពីខ្លួនដឹកនាំក្រុមបាល់ទាត់មិនអាជីពមួយ គឺក្រុម World Cup FC ឈ្នះពាន World Cup Soccer League ឆ្នាំ២០១៦ ក្រោយយកឈ្នះក្រុមយុគត្រីស្វាយប៉ាក់ ដោយលទ្ធផល ៦-៤ កាលពីម្សិលមិញគ្រាដែលអតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ កំពុងសម្រាកព្យាបាលរបួស មិនទាន់បានចូលជួយក្លឹបណាហ្គាវើលនៅឡើយទេ។

Khim_Borey

ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បាននិយាយថា៖ «ចំពោះខ្ញុំ មហិច្ឆតារបស់ខ្ញុំ គឺខ្ញុំចង់ដឹកនាំក្រុមលេងនៅលីគកំពូលកម្ពុជាយើងហើយនាពេលឆាប់ៗខាងមុខនេះ ខ្ញុំនឹងចូលរួមរៀនវគ្គគ្រូបង្វឹក C-License ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូជំនួយឬគ្រូបង្វឹកនាពេលអនាគត ។ និយាយជារួមប្រហែលជា ៣ឆ្នាំ ឬ ៤ឆ្នាំទៀត ខ្ញុំនឹងធ្វើជាគ្រូបង្វឹកឲ្យបាន ប៉ុន្ដែជំហានដំបូងគឺខ្ញុំចង់ធ្វើជាគ្រូជំនួសសិន»។

photo_2016-06-26_23-33-49

គួរបញ្ជាក់ថា បច្ចុប្បន្ន ឃឹម បូរី កំពុងស្ថិតនៅក្រៅទីលាន មិនអាចជួយក្លឹបណាហ្គាវើលបានទេ នៅក្នុងការប្រកួតលីគកំពូលកម្ពុជាឆ្នាំ២០១៦នេះឡើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ម៉ូតូកង់បី ធ្វើឲ្យបាក់ឆ្អឹងដងកាំបិត កាលពីពាក់កណ្ដាលខែមេសាកន្លងទៅ។ ប៉ុន្ដែពេលនេះ បូរី បានចូលហ្វឹកហាត់បន្ដិចៗជាមួយមិត្តរួមក្រុមបានវិញហើយ តែលោក មាស ចាន់ណា មិនទាន់ដាក់ឲ្យលេងនោះទេព្រោះរបួសមិនទាន់ជាសះស្បើយ ១០០% នៅឡើយ៕

photo_2016-06-26_23-33-42

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត