Salt លើកពាន KMH Champion League រដូវកាលទី១ ក្រោយលត់ HPL ៦-១

នូ មករា June 26, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់មិនអាជីព Salt FC បានក្លាយជាម្ចាស់ពាន KMH Champion League រដូវកាលទី១ យ៉ាងងាយបន្ទាប់ពីយកឈ្នះក្រុម HPL FC ដោយលទ្ធផល ៦-១ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ លើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញខណៈចំណាត់ថ្នាក់លេខ៣ បានទៅក្រុមខណ្ឌពោធិសែនជ័យ។

photo_2016-06-26_07-53-55

ក្រុម Salt រកបានគ្រាប់បាល់នាំមុខ ៤-០ នៅតង់ទី១ មុននឹងកីឡាករក្រុម HPL វាយបកបាន ១គ្រាប់នៅដើមតង់ទី២។ ប៉ុន្ដែស្របពេលក្រុម HPL ព្យាយាមវាយបករកគ្រាប់បាល់កាន់តែខ្លាំង នៅចុងម៉ោងកីឡាករក្រុម Salt បានមានឱកាសរកគ្រាប់បាល់បន្ថែម ២គ្រាប់ទៀត មុននឹងអាជ្ញាកណ្ដាផ្លុំកញ្ចែបញ្ចប់ការប្រកួតត្រឹមកក្រុម Salt ៦-១ ជាមួយក្រុម HPL សម្រាប់តំណែងជើងឯកលើកដំបូងរបស់ក្រុម Salt នេះដែរ គឺទទួលបានពានធំ ១គ្រឿង មេដាយមាស និងប្រាក់រង្វាន់ ៣,០០០ដុល្លារ, លេខ២ ក្រុម HPL ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ១,៥០០ដុល្លារ រីឯក្រុមលេខ៣ ខណ្ឌពោធិសែនជ័យទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៧៥០ដុល្លារ ។

13517988_967428740040246_1037674650_o

ជាមួយគ្នានោះក៏មានការផ្ដល់រង្វាន់លើកទឹកចិត្តក្រុម Fair-Play បានទៅក្រុមអាណាចក្របៃតង, រង្វាន់អ្នកចាំទីឆ្នើមបានទៅកីឡាករ ផាន់ ផាន់ណា មកពីក្រុម HPL FC និងរង្វាន់អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ គឺលោក ហុក វិចិត្រា មកពីក្រុមខណ្ឌពោធិសែនជ័យ ដែលរកបាន ១៦គ្រាប់ម្នាក់ឯង។

ក្រោយបញ្ចប់ការប្រកួតលោក កាំង សេន ម្ចាស់ទីលាន KMH និងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតព្រឹត្តិការណ៍នេះបានចាត់ទុកការរៀបចំលើកដំបូងនេះ ទទួលបានភាពជោគជ័យច្រើន ដោយសារមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានពិសេសគឺការចូលរួមរបស់ក្រុមនីមួយៗ តាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ហើយលោកក៏បានអបអរក្រុម Salt ដែលបានក្លាយជាម្ចាស់ពាននេះផងដែរ ។

13499879_967428503373603_2000673758_o

លោកបន្ដថា នៅឆ្នាំក្រោយលោកនឹងបន្ដរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែធំបន្ថែមទៀត ដើម្បីផ្ដល់ឱកាសឲ្យអ្នកនិយមចូលចិត្តលេងកីឡាបានបញ្ចេញសមត្ថភាព និងលេងកីឡាដើម្បីសុខភាព ។ អ្វីដែលសំខាន់គឺគោលដៅចំបងនៃការស្វែងរកថវិការតាមរយៈការរៀបចំព្រឹត្តិការណ៍នេះផ្ដល់ជូនដល់មន្ទីពេទ្យគន្ធបុប្ឋា និងជួយដល់សង្គមផងដែរ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត