លីគកំពូលកម្ពុជា៖ បឹងកេតអង្គរឈរលើកំពូលតារាងក្រោយណាហ្គាឈ្នះទ័ព ១-០

គឹមហុក June 25, 2016


ភ្នំពេញ៖ ទីបំផុតក្រុមក្រសួងការពារជាតិ(ទ័ព) បានធ្លាក់ពីតំណែងកំពូលតារាងលីគកំពូលកម្ពុជា (MCL) ហើយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមណាហ្គាវើល ក្នុងទឹកដីដោយលទ្ធផល ១-០ ហើយជ័យជម្នះរបស់ក្រុមណាហ្គាវើលនេះបានជួយឲ្យក្រុមបឹងកេតអង្គរ ឡើងឈរកំពូលតារាងវិញ បន្ទាប់ពីយកឈ្នះក្រុមវេស្ទើនភ្នំពេញ ដោយលទ្ធផល ២-១ នៅក្នុងជំនួបជើងទី១ នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ។

_MG_4545newww

ជំនួបរវាងក្រុមក្រសួងការពារជាតិ និងក្រុមណាហ្គាវើល នៅលើទីលានស្ដាតចាស់ បានបញ្ចប់ដោយភាពតានតឹងបំផុត បន្ទាប់ពីក្រុមម្ចាស់ផ្ទះការពារជាតិ បានព្យាយាមដាក់សម្ពាធលើក្រុម ណាហ្គាវើល ដើម្បីរកគ្រាប់បាល់មកការពារតំណែងកំពូលតារាងរបស់ខ្លួន ប៉ុន្ដែធ្វើមិនបានសម្រេចឡើយ ។ ផ្ទុយទៅវិញការវាយបកម្ដងម្កាលរបស់ក្រុមភ្ញៀវណាហ្គាវើល បានទទួលលទ្ធផលនៅចុងម៉ោងដោយការតែតបញ្ចូលទីពីសំណាក់កីឡាករ Anderson នៅនាទីនាទី ៩០+៤ ធ្វើឲ្យណាហ្គាវើល ឈ្នះទ័ព ១-០ តែម្ដង ។ ដោយឡែកការប្រកួតនៅកីឡដ្ឋានវេស្ទើនវិញ ក្រុមបឹងកេតអង្គរ បានវាយបក យកឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើន ដោយលទ្ធផល ២-១ ។ តង់ទី១ ក្រុមវេស្ទើន បានទទួលគ្រាប់បាល់នាំមុខ ១-០ លើក្រុមភ្ញៀវ ដែលធ្វើសម្រេចដោយកីឡាករ រុន រ៉ានី ប៉ុន្ដែតង់ទី២ កីឡាករ ឃួន ឡាបូរ៉ាវី បានទម្លាយសំណាញ់ទីក្រុមវេស្ទើនភ្នំពេញ ២គ្រាប់វិញនៅនាទីទី៦៣ និងនាទី៦៦ ដើម្បីជួបក្រុមបឹងកេតអង្គរ នាំមុខ ២-១ ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចប់ការប្រកួត ។

ជារួមសម្រាប់ការប្រកួតជើងទី២ ត្រឹមសប្ដាហ៍ទី១១ ពេលនេះក្រុមបឹងកេតអង្គរ បានសម្រេចបំណងដណ្ដើមយកកៅអីកំពូលតារាងវិញហើយ ដោយ ១១ប្រកួតឈ្នះ១០ និងចាញ់១ មាន ៣០ពិន្ទុ រីឯក្រុមក្រសួងការពារជាតិ បានធ្លាក់ពីកំពូលតារាងមកឈរលេខ២ មាន ២៧ពិន្ទុជាមួយនឹងលទ្ធផលការប្រកួត ១១ លើកឈ្នះ ៩ និងចាញ់ ២ ។ ចំណែកក្រុមណាហ្គាវើល បានឡើងឈរលេខ៣ ជាបណ្ដោះអាសន្ន ដោយ ១១ ប្រកួតឈ្នះ ៦ ស្មើ ២ និងចាញ់ ៣ មាន ២០ពិន្ទុ ៕

Nagaworld

អត្ថបទ៖ បុត្រា

រូបភាព៖ សហព័ទ្ធបាល់ទាត់កម្ពុជា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត