លីគកំពូលកម្ពុជា៖ ហេតុ​ផល ៤ យ៉ាង​ដែល ​ក្រសួងការពារជាតិ មាន​ប្រៀប​ជាង ​ណាហ្គាវើល

នូ មករា June 25, 2016


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ ត្រូវបើកទ្វាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) របស់ខ្លួនទទួលស្វាគមន៍ក្រុមជើងឯករងឆ្នាំចាស់ ណាហ្គាវើល នៅវេលាម៉ោង៣:៣០ នាទីល្ងាចថ្ងៃសៅរិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ នេះក្នុងសប្ដាហ៍ទី ១១ នៃពានរង្វាន់ជម្រើសជើងឯកជាតិ ឆ្នាំ២០១៦ (Metfone Cambodian League 2016)។ ទូរទស្សន៍បាយ័នព័ត៌មានផ្សាយផ្ទាល់ក្នុងការប្រកួតនេះផងដែរ។

១) សមសភាគកីឡាករបរទេសដែលមានកូរ៉េខាងជើងចំនួន៤រូបគិតត្រឹមពេលនេះក្រសួងការពារជាតិមានកីឡាករបរទេសចំនួន៥ក្នុងបញ្ជីរបស់ខ្លួនដោយក្នុងនោះមានខ្សែការពារ Taku Yanagidate ជនជាតិជប៉ុន កីឡាករ Choe Myong-ho និង Kim Kyong-hon ជាកីឡាករកូរ៉េខាងជើងមកតាំងពីជើងទី១ ហើយកីឡាករ Ri Hyok-chol និង Jang Song-hyok ជាកីឡាករកូរ៉េខាងជើងមកថ្មី។ កីឡាករទាំង៥ សុទ្ធសឹងតែជាកម្លាំងសំខាន់ក្នុងការទប់ និងវាយបកត្រឡប់វិញយ៉ាងរហ័សរបស់លោកទេព ឡុងរចនា។ ក្នុងចំណោមគ្រាប់បាល់បំប៉ោងសំណាញ់ទីគូប្រកួតបាន២៧គ្រាប់របស់ក្រសួងការពារជាតិគេសង្កេតឃើញថាមាន ២០ គ្រាប់ហើយដែលរកបានដោយកីឡាករកូរ៉េខាងជើង ពោលគឺកីឡាករ Cheo Myong Ho រកបាន១៤គ្រាប់ កីឡាករ Kim Kyon Hun រកបាន៤គ្រាប់ និងកីឡាករ ចំណូលថ្មី Ri Hyok chol រកបាន២គ្រាប់។

_MG_2176NEWWWW

២) កម្លាំងចិត្តបន្តកៅអីកំពូលតារាង

«យើងចង់អោយកម្រិតក្រុមខ្លាំងទើបយើងបន្ថែមប្រយុទ្ធ ដែលមានកម្លាំងជម្រើសជាតិកូរ៉េខាងជើង ដូចជាRi Hyok-chol និងខ្សែការពារមាំដូចជា Jang Song-hyok។ ឆ្នាំនេះយើងចង់ឱ្យខ្លាំងជាងរាល់ឆ្នាំព្រោះមិនធ្វើឱ្យហៅតែធ្វើទេ គឺយើងបានបានលទ្ធផលល្អ។ យើងមានចំណាយច្រើនអាចថាកើនខ្ទង់ចំណាយ៥០% ព្រោះយើងចង់បានធនធានកីឡាករល្អ»។ នេះជាសម្តីរបស់លោក ទេព ឡុងរចនា ជាគ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ។

៣) កម្រិតធ្លាក់ចុះរបស់ណាហ្គាវើល ខ្លួនឯងផ្ទាល់

ណាហ្គាវើល ធ្លាក់ខ្លូនខ្សោយដោយខ្លួនឯង ទាំងកម្លាំងចិត្តនិងធនធានកីឡាករ នៅដើមរដូវកាលឆ្នាំ២០១៦ នេះ។ ឆ្អឹងខ្នងសំខាន់នៅចំណុចកណ្ដាល គូច សុកុម្ភៈ បានរងរបូសជើង តែខ្សែប្រយុទ្ធចាស់វស្សា ឃឹម បូរី អាចចូលហ្វឹកហាត់ជាមួយក្រុមបាន ខណៈអតីតសមាជិកក្រុម U-20 ជម្រើសជាតិកូរ៉េខាងត្បូង Park Yong Jun ដែលធ្លាប់មានឈ្មោះក្នុង U-20 World Cup ឆ្នាំ២០១៣ បានចាកចេញពីក្រុមមុនចាប់ផ្តើមជុំទី២នេះ។ ការបាត់បង់ឱកាសក្នុងពានរង្វាន់សំខាន់ៗ២ផ្សេងគ្នារបស់ណាហ្គាវើល ទាំងក្នុងពានរង្វាន់ Singapore Cup 2016 ក្នុងវគ្គជម្រុះបឋម និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រឹមវគ្គ៨ក្រុមចុងក្រោយ ធ្វើឱ្យលោក មាស ចាន់ណា ដែលជាគ្រូបង្វឹកកំពុងតែឈឺក្បាលពីទម្រង់លេងរបស់កូនក្រុម ស្របពេលភ្លាមៗស្រាប់តែក្រុមទទួលបានកៅអីក្នុងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup ដោយមិនបានគ្រោងទុក និងមិនបានរៀបចំខ្លួនជាមុន។

13428573_566366443535977_5214113200509366327_n

៤) កីឡដ្ឋានស្ដាតចាស់ជាទឹកដីរបស់ការពារជាតិ

កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ជាទឹកដីហ្វឹកហាត់ជាប្រចាំរបស់ក្រសួងការពារជាតិលើទីលានមួយនេះ អាចថាសាំជើងកីឡាករបានច្រើនជាងណាហ្គាវើល។ យ៉ាងណាក្ដីក្នុងចំណោម១០ប្រកួតមកនេះ ក្រសួងការពារជាតិ ធ្លាប់បរាជ័យតែ១លើកប៉ុណ្ណោះ ហើយបរាជ័យនោះក្រុមថ្វីជើងភ្នំពេញក្រោន ដោយលទ្ធផល ២ទល់១ លើទីលាននេះផងដែរ៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត