តើក្រុម HPL ឬ Salt ដែលនឹងក្លាយជាម្ចាស់ពាន KMH Champions League រដូវកាលទី១?

នូ មករា June 24, 2016


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់មិនអាជីព KMH Champions League រដូវកាលទី១ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមបាល់ទាត់ HPL នឹងត្រូវជួបប្រកួតដណ្តើមតំណែងជើងឯកជាមួយក្រុម Salt នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះនៅលើទីលានពហុកីឡដ្ឋានជាតិ។

13428411_1053793691374848_8871926495088472174_n

សូមរំឮកថា កាលពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺក្រុម Salt បានយកឈ្នះក្រុមខណ្ឌពោធិសែនជ័យដោយលទ្ធផល ១-០ រីឯក្រុម HPL បានយកឈ្នះក្រុម Home Sport ទាំងពិបាកដូចគ្នាជាមួយនឹងលទ្ធផល ២-១ នៅលើទីលាន KMH ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ។

13466183_1053793708041513_3305501798325172712_n

សម្រាប់ជំនួបរវាងក្រុម HPL និងក្រុម Salt នេះ អ្នករៀបចំកម្មវិធី និងជាម្ចាស់ពានលោក កាំង សេន ធ្លាប់បានលើកឡើងថានឹងទទួលបានការគាំទ្រច្រើន ព្រោះក្រុមទាំងពីរមានបច្ចេកទេសលេងល្អរៀងៗខ្លួន។ ជាមួយគ្នានោះ គេក៏ឃើញក្រុមទាំងពីរមានអតីតកីឡាករអាជីពចូលរួមផងដែរ។ នៅថ្ងៃជាមួយគ្នានោះដែរ ក្រុម Home Sport និងក្រុមខណ្ឌពោធិសែនជ័យ ក៏ត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិនាវេលាម៉ោង ៣:៣០នាទីរសៀល ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ផងដែរ ។ ចំពោះប្រាក់រង្វាន់ជ័យលាភីវិញគឺសម្រាប់ក្រុមជើងឯករដូវកាលទី១នេះ គឺទទួលបាន ៣,០០០ដុល្លារ, លេខ២ ទទួលបាន ១,៥០០ដុល្លារ និងលេខ៣ ទទួលបាន ៧៥០ដុល្លារ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត