១៧ ក្រុម​ចូល​រួម​ដណ្ដើ​ម​ពាន​បាល់ទាត់​​ឧត្តមសិក្សាជើង​ឯក​ទូទាំងប្រទេស​​ឆ្នាំ​នេះ

នូ មករា June 24, 2016


ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នឹងរៀបចំការប្រកួតប្រកួតកីឡាសិស្ស-និស្សិតឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ នៅសប្ដាហ៍ក្រោយនេះហើយខណៈវិញ្ញសាបាល់ទាត់មានក្រុមចំនួន ១៧ក្រុមចូលរួមប្រកួតប្រជែង។ មន្រ្តីរៀបចំការប្រកួតបានឱ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែមិថុនាឋដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ព្រមទាំងបានដាក់កីឡាចំនួន៦ប្រភេទចូលរួម មានដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ និងប៉េតង់ ក្នុងនោះមាន ៣៣វិញ្ញាសា (បុរស១៧ និងនារី១៦វិញ្ញាសា) និងមានការចូលរួមពីគ្រឹះស្ថានសិក្សាចំនួន២១ ដែលមានកីឡាករ-កីឡាការនីសរុបចំនួន៩០០នាក់ (នារី១៨១នាក់)។

និយាយពីវិញ្ញសាបាល់ទាត់បុរសវិញមានក្រុមចូលរួមសរុបចំនួន ១៧ ក្រុមបែងចែកជា៤ពូលផ្សេងគ្នា។ ចំពោះពូល A មានក្រុមវិទ្យាស្ថានវ៉ាន់ដា, សាកលវិទ្យាល័យវស្ទើន, សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ, វិទ្យាស្ថាន ប៉េអេសអឺ, បណ្ឌិតសភានគរបាលកម្ពុជា ហើយពូល B មានក្រុមសាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យកម្ពុជា, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យសុខាភិបាលស្ទឹងត្រែង។ ចំពោះពូល C មានក្រុមវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា,សាកលវិទ្យាល័យមានជ័យ, វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា និងវិទ្យាស្ថានវិជ្ជាសាស្រ្តសុខាភិបាល ហើយពូល D ចុងក្រោយមានក្រុមមជ្ឍមណ្ឌលគរុកោសល្យ ហ៊ុន សែន ព្រៃវែង, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានខេមអេតប៊ីហ្សនីស និងវិទ្យាស្ថាន បទ.ឧស្សាហកម្ម។

1 (2)

ជាមួយគ្នានេះដែត កីឡដ្ឋានចំនួន ៤ ក្នុងរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ក្នុងការប្រកួតនេះមានដូចជាទីលានវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា កីឡដ្ឋានវេស្ទើន, ពហុកីឡដ្ឋានជាតិ និងទីលានវិទ្យាល័យច្បារអំពៅ។ វិញ្ញសាបាល់ទាត់នេះប្រើពេលពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ សម្រាប់ប្រកួតជម្រុះតាមពូល ហើយនៅថ្ងៃទី៤ កក្កដា ត្រូវប្រកួតវគ្គ៨ ក្រុមចុងក្រោយ ខណៈនៅថ្ងៃទី៦ ខែកក្កដា ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងថ្ងៃទី៧ ខែកក្កដា ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រនិងចំណាត់ថ្នាក់លេខ៣។

សម្រាប់ប្រកួតបើកឆាកនៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ខាងមុននេះ មានចំនួន៦ គូមានដូចជា៖

*ពូល A (ទីលានវិទ្យាស្ថានអប់រំកាយនិងកីឡា)

-ក្រុមបណ្ឌិតសភានគរបាលជាតិ ប៉ះជាមួយសាកលវិទ្យាល័យវេស្ទើន (ម៉ោង៧:៣០ នាទីព្រឹក)

-ក្រុមវិទ្យាស្ថាន ប៉េសេសអឺ ប៉ះក្រុមសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ (ម៉ោង៩:១៥នាទីព្រឹក)

*ពូល B (ទីលានកីឡដ្ឋានវេស្ទើន)

-ក្រុមសាកលវិទ្យាល័យស្វាយរៀង ប៉ះក្រុមសាកលវិទ្យាល័យកម្ពុជា(ម៉ោង៧:៣០ នាទីព្រឹក)

-ក្រុមសាកលវិទ្យាល័យសុខាភិបាលស្ទឹងត្រែង ប៉ះក្រុមសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ម៉ោង៩:១៥នាទីព្រឹក)

*ពូល D

-ក្រុមវិទ្យាស្ថានបទ.ឧស្សាហកម្ម ប៉ះក្រុមវិទ្យាស្ថានខេមអេដប៊ីហ្សនីស (ម៉ោង៧:៣០ នាទីព្រឹក)

-ក្រុមមជ្ឈមណ្ឌលគរុកោសល្យព្រៃវែង ប៉ះក្រុមសាកលវិទ្យាល័យភូមិនកសិកម្ម (ម៉ោង៩:១៥នាទីព្រឹក)

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត