លីកកំពូលកម្ពុជា៖ អាស៊ីអឺរ៉ុប បន្ថែមកម្លាំងវិញក្នុងជើងទី២ ក្រោយកីឡាករ​​៤​នាក់បានចាកចេញ​

នូ មករា June 19, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប សមាជិកក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (Metfone Cambodian League) បានបង្ហើបឱ្យដឹងថាក្លឹបនេះបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករ ៤រូប ប៉ុន្តែបានបន្ថែមសមាជិកថ្មី២រូបវិញនៅក្នុងជុំទី២ ពោលគឺចាប់ពីសប្ដាហ៍ទី១០ នេះតទៅ។

ប្រភពមកពីក្លឹបដែលមានសាកលវិទ្យាល័យឯកជននៅពីក្រោយខ្នងមួយនេះបានឱ្យដឹងថា៖ «សម្រាប់ជើងទីពីរនេះកីឡាករនៃក្លឹបអាស៊ីអឺរ៉ុប ចំនួន៤រូប បានបញ្ចប់កុងត្រាជាមួយក្លឹបរួមមានទី១ កីឡាករ ចាន់ សុភារៈ ចេញទៅយុវជនបឹងកេតអង្គរ ទី២ កីឡាករ Mohamed Hamza ត្រលប់ទៅប្រទេសដើមវិញ (អេហ្ស៊ីប) ទី៣ កីឡាករ Afanwi Baldwin បានផ្ទេរទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ទី៤ កីឡាករ សុខ ញាញ់ ដោយបញ្ហាសុខភាពមិនអាចប្រកួតបានតទៅទៀត»។

ប្រភពព័ត៌មានបានបន្ថែមពីសមាជិកថ្មីថា៖ «យើងមានកីឡាករបរទេសពីរនាក់ដែលមកជំនួសកីឡាករ Hamza និង Afa គឺកីឡាករ David njuko លេខ២៥ ជាអតីតកីឡាករណាហ្គាវើល និងកីឡាករ Momoh degule Sumaila លេខ៧៧ ជាអតីតកីឡាករ បៀលប្រាយយូណាយធីត»។

008‐20150715004−IMG_0031

គួរបញ្ជាក់ថា ក្រុមអាស៊ីអឺរ៉ុប កំពុងឈរចំណាត់ថ្នាក់លេខ៨បណ្តោះអាសន្នក្នុងចំណោមក្រុមទាំង១០ក្រោយប្រកួតបាន៩លើកឈ្នះ១លើកស្មើគ្នា ២លើក និងចាញ់៦លើក ហើយមាន៥ពិន្ទុក្នុងដៃ។ កន្លងមកថ្នាក់ដឹកនាំក្លឹបបានបង្ហាញព័ត៌មានឱ្យអ្នកគាំទ្រដឹងថាក្លឹបនឹងកសាងកីឡដ្ឋានផ្ទាល់ខ្លួនដែលមានទីតាំងនៅតំបន់អរិយក្សត្រ។

សូមបញ្ជាក់ថា ប្រកួត៩លើកកន្លងមកនេះក្រុមអាស៊ីអឺរ៉ុប បានប្រកួតចាញ់ក្រុមបឹងកេតអង្គរ ដោយលទ្ធផល ៣ទល់២ ហើយលើកទី២ចាញ់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដោយលទ្ធផល ៥ទល់១ លើកទី៣ ចាញ់ខេមបូឌានថាយហ្គឺរ ៣ទល់១ លើកទី៤បានស្មើគ្នា ០ទល់០ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លើកទី៥ ចាញ់ណាហ្គាវើល ១ទល់០ លើកទី៦ស្មើគ្នា ៣ទល់៣ ជាមួយក្រុមវេស្ទើនភ្នំពេញ លើកទី៧ចាញ់ក្រសួងការពារជាតិ ២ទល់១ លើកទី៨ ឈ្នះភ្នំពេញក្រោន ២ទល់០ និងចុងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៤ទល់០៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត