U-19 ភ្នំពេញក្រោន លើ​កពាន Smart RSN Youth Competition ចុង​សប្ដាហ៍​នេះ​ទោះ​សល់​១​ប្រកួត​ក៏​ដោយ

នូ មករា June 17, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៩ឆ្នាំរបស់ក្លឹបម្ចាស់ផ្ទះភ្នំពេញក្រោន (U-19) បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់ Smart RSN Youth សម្រាប់ក្របខណ្ឌអាយុក្រោម ១៩ ឆ្នាំហើយ ក្រោយពីបានឈរកំពូលតារាង៥សប្ដាហ៍ជាប់ៗគ្នារួចមក ទោះបីជាពួកគេនៅសល់១ប្រកួតក្នុងដៃក៏ដោយ។

_MG_7555

សម្រាប់កម្មវិធីប្រកួតចុងក្រោយក្នុងពានរង្វាន់នេះនឹងធ្វើឡើងនៅចុងសប្ដាហ៍ពោលគឺនៅថ្ងៃសៅរិ៍ស្អែកនេះដោយក្រុម U-19 ព្រះខ័នរាជស្វាយរៀង ត្រុូវជួបក្រុម U-19 ភ្នំពេញក្រោននៅវេលាម៉ោង ៨ព្រឹកលើទីលានកីឡដ្ឋាន RSN ស្របពេលដែល ក្រុម U-19 ក្រសួងការពារជាតិ ក៏នឹងជួបក្រុម U-19 បឹងកេតអង្គរ នៅម៉ោង ៨ដូចគ្នានៅលើទីលានហ្វឹកហាត់របស់កីឡាករ RSN។

សម្រាប់ចំណាត់ថ្នាក់បណ្តោះអាសន្ននៅសប្ដាហ៍ទី៥ កន្លងទៅនេះគឺ ក្រុមU-19 ភ្នំពេញក្រោនឈរលើគេមាន១៥ ពិន្ទុ និងតាមពីក្រោយដោយក្រុម U-19 ព្រះខ័នរាជស្វាយរៀង មាន៩ ពិន្ទុ ឈរលេខ២ ហើយ ក្រុមU-19 ក្រសួងការពារជាតិ មាន៦ពិន្ទុក្នុងដៃ ឈរលេខ៣ និងក្រុម U-19 របស់បឹងកេតអង្គរ ស្ថិតនៅចំណាត់ថ្នាក់លេខ៤មាន១ពិន្ទុ។

_MG_7715

សូមបញ្ជាក់ថា មុននឹងដណ្ដើមបានពានរង្វាន់នេះ ក្រុម U-19 ភ្នំពេញក្រោន បានយកឈ្នះក្រុម U-19 បឹងកេតអង្គរ ដោយលទ្ធផល ៣ទល់០ ហើយបន្តឈ្នះក្រុម U-19 ក្រសួងការពារជាតិ ៩ទល់០ និងយកឈ្នះក្រុម U-19 ព្រះខ័នរាជស្វាយរៀង ៣ទល់១ មុនចប់ជើងទី១។ លុះចូលដល់ជើងទី២ ក្រុម U-19 ភ្នំពេញក្រោន បានបន្តឈ្នះក្រុម U-19 បឹងកេតអង្គរ ដោយលទ្ធផល ២ទល់១ និងចុងក្រោយឈ្នះ U-19 ក្រសួងការពារជាតិ ៣ទល់១៕

_MG_7561

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត