AFC Cup 2017: ណាហ្គាវើល ស្ថិតក្នុងពូល B ជាមួយម៉ុងហ្គោលី និង នេប៉ាល់

នូ មករា June 17, 2016


ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដែលជាជើងឯករងនៃលីកកំពូលកម្ពុជារដូវកាលឆ្នាំ២០១៥ នឹងទើបតែត្រូវបានសហព័ន្ធបាល់ទាត់អាស៊ីសម្រេចជ្រើសរើសជាក្រុមតំណាងប្រទេកម្ពុជាដើម្បីចូលរួមប្រកួតក្នុងវគ្គជម្រុះជុំដំបូងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីប AFC Cup 2017 នោះ បានស្ថិតនៅក្នុងពូល B ជាមួយ ពីរក្រុមផ្សេងទៀតមកពីប្រទេសម៉ុងហ្គោលី (ក្លឹប Erchim FC) និងប្រទេសនេប៉ាល់ (Three Star Club) នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាស៊ីបន្ទាប់ពីបានធ្វើការចាប់ឆ្នោតបែងចែកពូលកាលពីអំឡុងម៉ោង ១០ ព្រឹកនេះនៅក្នុងទីក្រុង គូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។

APGS-44756

 

សម្រាប់ការប្រកួតវគ្គជម្រុះជុំដំបូងពានរង្វាន់ AFC Cup 2017 នេះ នៅក្នុងពូល B នឹងត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ខែសីហា ខាងមុខនេះ ដោយក្រុមណាហ្គា នឹងត្រូវក្រុមភ្ញៀវមកពីនេប៉ាល់នៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ មុននឹងចេញទៅប្រកួតជាមួយក្រុម Erchim FC របស់ម៉ុងហ្គោលីនៅថ្ងៃទី២៥ ខែសីហាដែរនោះ។

AFC-Cup-Official-Match-Schedule

សូមបញ្ជាក់ថា ក្លឹបបាល់ទាត់ណាហ្គាវើល បានក្លាយជាក្លឹបតំណាងឱ្យប្រទេសកម្ពុជា បន្ទាប់ពីសហព័ន្ធបាល់ទាត់អាស៊ីបានសម្រេចដកសិទ្ធិពីក្លឹបជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន ដោយសម្អាងថាក្លឹបជើងឯកមួយនេះបានប្រព្រឹត្តិខុសទៅនឹងមាត្រា ៧៣.៦ នៃលក្ខន្តិកៈរបស់សហព័ន្ធបាល់ទាត់អាស៊ី ដែលបានលើកឡើងថា ក្លឹបណាដែលមានការទាក់ទងក្នុងសកម្មភាពនៃការរៀបចំលទ្ធផលក្នុងការប្រកួត ដែលបានបង្ករឡើងដោយមន្ត្រីក្លឹប៤ រូប (ប៊ួយ ដារី, ងួន ចាន់សុធា, សឿ សីហា, និង ទេស សុផាត) និងកីឡាករ ៧រូប (យូគ អៈអារី, ថោង ដា, សារី ម៉ាត់ណូរ៉ូទីន, ទូច សុខហេង, ង៉យ ស្រ៊ីន, សុះ ស៊ូហាណា និង សាន ឧសភា) ដែលក្រោយមកអ្នកទាំងនេះត្រូវបានបណ្តេញចេញ និងរងពិន័យដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ខណៈដែលកីឡាករមួយចំនួនក្នុងចំណោមអ្នកប្រព្រឹត្តខុសទាំងនេះ បច្ចុប្បន្នក៏កំពុងលេងឱ្យក្លឹបណាហ្គាវើលផងដែរនោះ។

13428573_566366443535977_5214113200509366327_n

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត