តើ Cambodia Tiger អាចសងសឹក ភ្នំពេញក្រោនបានទេនៅល្ងាចនេះ?

នូ មករា June 17, 2016


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីកកំពូលកម្ពុជា ជើងទី២ នឹងចាប់ផ្ដើមនាល្ងាចថ្ងៃទី១៧ ខែមិថុនានេះហើយដោយក្រុមខេមបូឌាថៃហ្គ័រ  នឹងត្រូវជួបជាមួយភ្នំពេញក្រោននៅលើទីលានពហុកីឡដ្ឋានជាតិដែលជាការប្រកួតដ៏សំខាន់មួយ ខណៈដែលក្រុមជើងឯកឆ្នាំចាស់ភ្នំពេញក្រោន ធ្លាប់បានលត់ក្រុមនេះម្តងរួចមកហើយកាលពីជើងទី១ ក្នុងលទ្ធផល ៣-១ លើទីលាននៃកីឡដ្ឋាន RSN ។

ដូច្នេះ ចាំមើលថាតើ Cambodian Tiger អាចសងសឹកភ្នំពេញក្រោនវិញបានឬអត់ល្ងាចនេះ?

គួរបញ្ជាក់ថា កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រុម Cambodian Tiger នៅទឹកដីរបស់ខ្លួនដែលគ្រាប់បាល់ជ័យជម្នះរបស់ភ្នំពេញក្រោនពេលនោះ គឺធ្វើសម្រេចដោយកីឡាករ Booysen Shane ៣គ្រាប់ម្នាក់ឯង ប៉ុន្ដែបច្ចុប្បន្នខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូងរូបនេះ កំពុងសម្រាកព្យាបាលរបួសជើងនៅឯស្រុកកំណើតដែលជាហេតុបណ្តាលឱ្យរូបគេមិនអាចជួយអតីតក្រុមជើងឯក ៦សម័យកាលនេះ នៅជើងទី២ បានឡើយ។

_MG_7306

សម្រាប់ការប្រកួតល្ងាចនេះ ភ្នំពេញក្រោន មិនទាន់ច្បាស់ពីការប្រើប្រាស់កីឡាករចំណូលថ្មីនោះទេព្រោះក្លឹបកំពុងចរចារជាមួយកីឡាករបរទេស ២រូបបន្ថែមទៀត ។ ដោយឡែកក្រុម Cambodian Tiger នឹងបង្ហាញនូវសមាសភាពសមាជិកថ្មីម្នាក់ គឺកីឡាករកូនកាត់ខ្មែរ-បារាំង គួច ដានី ដែលជើងទី១គេលេងឲ្យក្លឹបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។ នៅជើងទី២នេះ ក្រុមទាំងពីរសុទ្ធតែមិនមានការផ្លាស់ប្ដូរកីឡាករច្រើនដូចគ្នា ប៉ុន្ដែល្ងាចនេះ ក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួនដើម្បីស្រោចស្រង់លទ្ធផលមិនសូវល្អកាលពីជើងទី១កន្លងមក។ បច្ចុប្បន្ននេះ ភ្នំពេញក្រោន កំពុងឈរលេខរៀងទី៥ មាន ១៤ពិន្ទុ ក្រោយប្រកួត ៩លើក ឈ្នះ៤ ចាញ់៣ និងស្មើ២ ខណៈក្រុម Cambodian Tiger ឈរលេខរៀងទី៦ មាន ១៣ពិន្ទុ ក្រោយឆ្លងកាត់ ៩ប្រកួតដូចគ្នា ឈ្នះ៤ ចាញ់៤ និងស្មើ១ ៕

_MG_7215

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត