ឃឹម បូរី ត្រៀមបង្ហាញខ្លួនលើសមរភូមិជាថ្មីក្រោយរបួសបានធូរស្រាលច្រើន

នូ មករា June 16, 2016


ភ្នំពេញ៖ បន្ទាប់ពីជួបឧបទ្ទវហេតុក្រឡាប់ម៉ូតូកង់បី កាលពីខែមរាកន្លងទៅ ឥលូវនេះរបួសបាក់ឆ្អឹងដងកាំបិតរបស់កីឡាករ ឃឹម បូរី ខ្សែប្រយុទ្ធឆ្នើមនៃក្លឹបណាហ្គាវើល បានជាសះស្បើយស្ទើរ ១០០%ហើយៗក៏បានត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមផងដែរ ប៉ុន្ដែមិនអាចបង្ហាញខ្លួនក្នុងសមរភូមិប្រយុទ្ធលើវាលស្មៅបានទេ ដោយត្រូវការពេលវេលាប្រហែលជា ៤សប្ដាហ៍ទៀតទើបគេអាចចូលមកជួយក្រុមក្នុងការប្រកួតលីកជើងទី២ បាន ។

11828636_456327774539845_5550765325751390394_n

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានឲ្យដឹងថា ពេលនេះ ឃឹម បូរី បានវិលមកហ្វឹកហាត់វិញហើយ ប៉ុន្ដែគេមិនហាត់ខ្លាំង ឬចូលប្រកួតបានឡើយ ព្រោះរបួសគេទើបជាមិនទាន់ស្រួលបួល។ ប៉ុន្ដែបើពិនិត្យមើលស្ថានភាពជាក់ស្ដែង បូរី ទំនងមិនអាចជួយក្រុមក្នុងយុទ្ធនាការប្រកួតពានរង្វាន់ Hun Sen Cup បានឡើយ គឺគេអាចជួយក្រុមបាននៅចុងរដូវកាលនៃការប្រកួតក្របខណ្ឌលីកកំពូលកម្ពុជាជើងទី២ខាងមុខ។

13267792_1713227572293629_85520225516846446_n

លោកបញ្ជាក់ថា៖ «ពានរង្វាន់សម្ដេច គាត់ប្រហែលជាមិនអាចលេងបានទេ  ចំណែកលីកវិញ ប្រហែលជា ៤សប្ដាហ៍ទៀតទើបគាត់អាចលេងបាន ប៉ុន្ដែបើគាត់លេងបាន ក៏គាត់លេងមិនបានយូដែរ ព្រោះអាចប៉ះពាល់ដល់ស្នាមរបួសចាស់។ ម្យ៉ាងដោយសារបួស គាត់មិនបានចូលរួមជាប់លាប់ជាមួយក្រុម ហេតុនេះគឺត្រូវការពេលវេលា ដើម្បីហ្វឹកហាត់សារឡើងវិញទើបគាត់អាចលេងដូរធម្មតាបាន»។

13312917_1051489078259322_2271401667714786323_n

គួរបញ្ជាក់ថា របួសបាក់ឆ្អឹងដងកាំបិតរបស់អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើនេះគឺបានកើតឡើងកំឡុងពេលក្លឹបសម្រាកអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦ កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅដោយសារការក្រឡាប់ម៉ូតូកង់បី នៅលើទឹកដីខេត្តប៉ៃលិន បន្ទាប់មក ឃឹម បូរី ក៏ត្រូវបានគ្រូពេទ្យធ្វើការវះកាត់ព្យាបាលរហូតមកទល់នឹងពេលនេះទើបធូរស្រាលពីរបួស ៕

អត្ថបទ៖ លាងបុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត