ណាហ្គាវើល ជំនួសភ្នំពេញក្រោន ដើម្បីទៅប្រកួត AFC Cup 2017

នូ មករា June 16, 2016


ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដែលជាជើងឯករងនៃលីកកំពូលកម្ពុជារដូវកាលឆ្នាំ២០១៥ បានក្លាយជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមប្រកួតក្នុងវគ្គជម្រុះជុំដំបូងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីប AFC Cup 2017 បន្ទាប់ពីសហព័ន្ធបាល់ទាត់អាស៊ីបានសម្រេចដកសិទ្ធិពីក្លឹបជើងឯកឆ្នាំចាស់ ភ្នំពេញក្រោនតាមរយៈសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅដោយសម្អាងថា ក្លឹបជើងឯក ៦សម័យកាលនៃលីកកំពូលកម្ពុជានេះបានប្រព្រឹត្តិខុសទៅនឹងមាត្រា ៧៣.៦ នៃលក្ខន្តិកៈរបស់សហព័ន្ធបាល់ទាត់អាស៊ី (ដែលបានលើកឡើងថា ក្លឹបណាដែលមានការទាក់ទងក្នុងសកម្មភាពនៃការរៀបចំលទ្ធផលក្នុងការប្រកួតនឹងមិនត្រូវបានអនុញ្ញាត្តឱ្យចូលរួមក្នុងការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីឡើយ)។

13428573_566366443535977_5214113200509366327_n

យោងទៅតាម ការប្រកាសរបស់សហព័ន្ធបាល់ទាត់អាស៊ីនៅលើគេហទំព័ររបស់ខ្លួនកាលពីព្រឹកមិញបានឱ្យដឹងថា នឹងមានក្លឹបបាល់ទាត់ទាំងចំនួន ៩ ដែលនឹងចូលរួមការប្រកួតក្នុងពានរង្វាន់ AFC Cup 2017 វគ្គជម្រុះជុំដំបូង ដែលក្លឹបបាល់ទាត់ទាំង ៩នោះគឺ៖ Sheikh Russel Krira Chakra Ltd (បង់ក្លាដេស), FC Tertons (ប៊ូតាន់), Nagaworld FC (កម្ពុជា), Tatung FC (ឆាយនីសតៃប៉ិ), Rovers FC (កោះហ្គោម), Dordoi (កៀហ្ស៊ីស្ថាន), Casa Benfica (ម៉ាកាវ), Erchim FC (ម៉ុងហ្គោលី) និង Three Star Club (នេប៉ាល់) ដោយពួកគេនឹងត្រូវបែងចែកជាបីពូលក្នុងមួយពូលមានបីក្រុមហើយក្រុមនីមួយៗនឹងត្រូវប្រកួតវិលជុំ ហើយក្រុមដែលឈរលើកំពូលតារាងនៃពូលនីមួយៗនឹងត្រូវមានសិទ្ធទៅលេងបន្តវគ្គជម្រុះតាមពូលក្នុងពានរង្វាន់បន្តទៀត។

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានសម្រេចដកសិទ្ធិនៃការចូលរួមប្រកួតក្នុងព្រឹត្តិកាណ៍ AFC Cup 2017 ពីក្លឹបភ្នំពេញក្រោន ដែលជាជើងឯកនៃលីកកំពូលកម្ពុជារដូវកាលមុន ដោយសម្អាងថា ក្លឹបភ្នំពេញក្រោនមានការពាក់ព័ន្ធទៅនឹងការរៀបចំលទ្ធផលគិតទុកជាមុន ដែលល្មើសនឹងបទបញ្ញាត្តនៃសហព័ន្ធនេះ។ យ៉ាងណាក៏ដោយ យោងតាមការបញ្ជាក់របស់មន្ត្រីក្លឹបបានឱ្យដឹងថា  ក្រោយពីបានធ្វើការស៊ើបអង្កេតនិងបានរកឃើញថាពួកគេបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយពាក់ព័ន្ធនឹងការរៀបចំលទ្ធផលទុកជាមុន ហើយក្លឹបក៏បានផ្តល់ព័ត៌មានជូនដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយជាលទ្ធផលគណៈកម្មាការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ពិន័យលើមន្ត្រីរបស់ក្លឹបចំនួន ៤រូបតាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅ៕

អត្ថបទ៖ មករា
រូបភាព៖ Nagaworld FC
ប្រភព៖ AFC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត