លោក មាស ចាន់ណា៖ «ណាហ្គាវើលនៅរក្សា​កីឡាករ​ដដែល​ក្នុង​ជុំ​ទី២​នៃ​ពាន​រង្វាន់ MCL 2016»

នូ មករា June 15, 2016


ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ណាហ្គាវើលសមាជិកក្នុងពានរង្វាន់មិត្តហ្វូមខេបូឌានលីករដូវកាល២០១៦ (Metfone Cambodian League 2016) បានលើកឡើងថាក្លឹបរបស់លោកនឹងនៅតែរក្សាសមាជិកដដែល សម្រាប់យុទ្ធនាការជើងទី២ នៃពានរង្វាន់នេះពោលគឺមិនមានការដោះដូរនោះ។

ថ្លែងប្រាប់អ្នកព័ត៌មានកាលពីពេលថ្មីៗ លោក មាស ចាន់ណា បានលើកឡើងថា៖ «យើងរក្សាកីឡាករដដែល ដោយសារយើងពាក់ព័ន្ធនឹងរឿងច្រើនពេកដូច្នេះយើងនៅរក្សាកីឡាករដដែល»។ សូមបញ្ជាក់ថាគណៈកម្មការរៀបចំការប្រកួតលីកកំពូលកម្ពុជាបានអនុញ្ញាតិឱ្យក្លឹបទាំងអស់អាចដោះដូរកីឡាករបាន៥នាក់ ក្នុងនោះមានកីឡាករបរទេស២នាក់ និងកីឡាករខ្មែរចំនួន៣នាក់ មុនជុំទី២ចាប់ផ្ដើម១សប្ដាហ៍។

13428660_566366363535985_1886063704569517464_n

នាពេលកន្លងមក លោកគ្រូបង្វឹករូបនេះបាននាំយកកីឡាករបរទេសសំខាន់ៗមករួមក្រុមដូចជា ខ្សែប្រយុទ្ធជនជាតិហ្គាណា Privat Mbag មកពីខេមបូឌានថាយហ្គ័រ, កីឡាករជនជាតិនីហ្សេរីយ៉ា Richard Omokafe និង Anderson Zogbe មកពីបៀលប្រាយ និងកីឡាករជនជាតិកូរ៉េខាងត្បូង Park Yongjun ព្រមទាំងបាននាំយកកីឡាករខ្មែរចំនួន ៦ រូបផ្សេងទៀតដូចជា កីឡាករង៉យ ស្រុីន ដែលមាននាទីជាខ្សែបម្រើការពារ, កីឡាករ សុះ ស៊ូហាណា លេងជាខ្សែបម្រើកណ្ដាល កីឡាករ សារីម៉ាត់ណូរ៉ូទីន លេងជាខ្សែបម្រើឆ្វេង និងអ្នកចាំទី យុគ អៈរី មកពីក្លឹបភ្នំពេញក្រោន និង២រូបផ្សេងទៀតមាន សុខ ផេង មកពីបឹងកេតអង្គរ និងទុំ សារ៉ាយ មកពីក្លឹបស្វាយរៀង។ទោះបីមានកម្លាំងថ្មីច្រើនប៉ុន្តែណាហ្គាវើល មានកីឡាករសំខាន់ចាស់ទុំ២នាក់ដែលកំពុងរងរបួសគឺ គួច សុកុម្ភៈនិង ឃឹម បូរី សុទ្ធតែមានរបួសដូចគ្នា មិនអាចជួយក្រុមក្នុងរយៈពេលខ្លីខាងមុខបាននោះទេ។

13428573_566366443535977_5214113200509366327_n

គួរបញ្ជាក់ផងដែរថា ចប់ជើងទី១ នេះ ណាហ្គាវើល កំពុងឈរចំណាត់ថ្នាក់លេខ៤ក្នុងចំណោមក្រុមទាំង១០ ដោយមាន១៤ពិន្ទុនៅក្នុងដៃក្រោយប្រកួតបាន៩លើក ឈ្នះ ៤លើកស្មើ ២លើក និងចាញ់៣លើក ហើយប្រកួតបន្ទាប់ទៀត គឺណាហ្គាវើល ត្រូវជួបក្រុមវេស្ទើនភ្នំពេញ វេលាម៉ោង ៣:៣០ នាទីល្ងាចថ្ងៃសៅរិ៍ ទី១៨ ខែមិថុនាឆ្នាំ២០១៦ លើទីលានកីឡដ្ឋានវេស្ទើន៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត