ទេព​ ឡុងរចនា៖ កូរ៉េខាងជើង ២រូបទៀតនឹងបង្ហាញខ្លួនក្នុងជំនួបជាមួយប៉ូលិសចុងសប្ដា​​ហ៍នេះ

នូ មករា June 14, 2016


ភ្នំពេញ៖ គ្រូបង្គោលក្រុមក្រសួងការពារជាតិលោក ទេព ឡុងរចនា បានឲ្យដឹងថា សម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់មិត្តហ្វូនលីគឆ្នាំ២០១៦នេះ ក្លឹបបាននាំចូលកីឡាករកូរ៉េខាងជើង ២រូបបន្ថែមទៀត មកពង្រឹងគុណភាពក្រុមដែលពួកគេនឹងបង្ហាញខ្លួនជាមួយក្រុមក្រសួងការពារជាតិ អំឡុងពេលជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៨ ខែមិថុនាចុងសប្ដាហ៍នេះ លើទីលានពហុកីឡដ្ឋានស្ដាតចាស់ ។

628x628_13225112_235530126819498_1132832349_o

លោក ទេព ឡុងរចនា បានបញ្ជាក់ថា សមាជិកថ្មី ដែលត្រៀមខ្លួនជួយក្រុមក្រសួងការពារជាតិ ស្វែងរកតំណែងជើងឯកពានមិត្តហ្វូនលីករដូវកាលថ្មីនេះ គឺមានខ្សែការពារម្នាក់ និងខ្សែប្រយុទ្ធម្នាក់ ហើយពួកគេនឹងធ្វើដំណើរមកដល់កម្ពុជាយប់នេះ បន្ទាប់មកនៅថ្ងៃទី១៥ ខែមិថុនាស្អែក ទើបពួកគេចូលហ្វឹកហាត់ជាមួយក្រុមក្រសួងការពារជាតិ ដើម្បីត្រៀមបង្ហាញខ្លួនលើកដំបូងនៅចុងសប្ដាហ៍នេះ ។

បើតាមការបង្ហើបឲ្យដឹងពីលោក ទេព ឡុងរចនា កីឡាករកូរ៉េខាងជើងទាំង ២រូបនោះ គឺមានសមត្ថភាពមិនចាញ់ខ្សែប្រយុទ្ធឆ្នើម Choe Myong Ho ដែលកំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ (Top Scorers) និងជាកីឡាករដ៏សំខាន់មួមរូបសដែលបានជួយឱ្យក្រសួងការពារជាតិបានឈរកំពូលតារាងជាបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ការប្រកួត ៩លើកឈ្នះ៨ និងចាញ់១ ដោយមាន ២៤ពិន្ទុក្នុងដៃ។

1454262228

គួរបញ្ជាក់ថា បច្ចុប្បន្នក្លឹបក្រសួងការពារជាតិ មានកីឡាករកូរ៉េខាងជើង ២រូបទៅហើយ គឺកីឡាករ Kim Kyong Hun និង Choe Myong Ho ដែលបានចូលរួមយ៉ាងសកម្មកាលពីប្រកួតជើងទី១ ពិសេសគឺ Choe Myong Ho ដែលកំពុងឈរកំពូលតារាង Top Scorers ក្រោយរកបាន ១៤គ្រាប់។ ហេតុនេះការបន្ថែមនូវកីឡាករកូរ៉េខាងជើង ២រូបទៀត អាចជាឧបសគ្គមួយដ៏ធំ សម្រាប់ក្រុមដទៃដែលត្រូវការឈ្នះរៀងៗខ្លួន នៃជើងទី២ ដែលនឹងចាប់ផ្តើមប្រកួតនៅចុងសប្ដាហ៍នេះ៕

អត្ថបទ៖ លាង បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត