ក្រុមហ៊ុន Toyota នឹងរៀបចំការប្រកួតពានរង្វាន់ Toyota Mekong Club Championship (TMCC) ជាលើកទី ៣

លី រិទ្ធី June 13, 2016


ថ្ងៃទី ១៣ មិថុនា ២០១៦ ក្រុមហ៊ុន Toyota Motor Asia Pacific នឹងរៀបចំការប្រកួតពានរង្វាន់ Toyota Mekong Club Championship (TMCC) ជាលើកទី ៣។

ក្រុមហ៊ុន Toyota បានរៀបចំការប្រកួត Toyota Mekong Club Championship កាលពីឆ្នាំ ២០១៤ ក្នុងគោលបំណងដើម្បីពង្រឹងវិស័យបាល់ទាត់ក្នុងសហគមន៍ជាមួយប្រទេសនៅតំបន់មេគង្គ។ ការប្រកួតពានរង្វាន់នេះដំបូងចាប់ផ្តើមឡើងដោយមានតែ ៤ ប្រទេសប៉ុណ្ណោះ ដែលក្នុងនោះមានប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហើយការប្រកួតនេះប្រទេសវៀតណាម ជាម្ចាស់ផ្ទះ។ កាលពីឆ្នាំ ការប្រកួតពានរង្វាន់ TMCC បានដាក់បន្ថែមប្រទេស ថៃដើម្បីប្រកួតក្នុងពានរង្វាន់នេះ។ កាលពីឆ្នាំ ២០១៤ ប្រទេសវៀតណាម ជាជើងឯក តែឆ្នាំមុននេះប្រទេស ថៃ ជាជើងឯកដោយក្រុមប្រទេសកម្ពុជា ជាជើងឯករង។ ជាមួយនឹងភាពជោគជ័យនេះ និងការគាំទ្ររបស់អ្នកគាំទ្រទាំងអស់ ក្រុមហ៊ុន Toyota បានសម្រេចបន្តរៀបចំការប្រកួត TMCC 2016 នេះ។

បច្ចុប្បន្ននេះ Toyota កំពុងតែពិភាក្សាត្រៀមរៀបចំការប្រកួតក្នុងចន្លោះខែ វិចិ្ឆកា ២០១៦ ដល់ខែ មករា ២០១៧។ ក្រុមដែលមានសិទិ្ធចូលរួម គឹត្រូវតែជាជើងឯកនៃលីកកំពូលដែលមកពីប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សម្រាប់ព័ត៌មានលម្អិតនៃការប្រកួតក្នុងឆ្នាំនេះនឹងត្រូវប្រកាសនៅក្នុងសិន្និសីទនាខែតុលាខាងមុខ។

TMCC ចាប់ផ្តើមឡើងជាមួយនឹងគំនិតក្នុងការផ្សាតភ្ជាប់កីឡាបាល់ទាត់ដើម្បីធ្វើយ៉ាងណានឹងនាំយករថយន្តកាន់តែប្រសើរដល់ភ្ញៀវទាំងអស់។ ការនាំយកស្ថេរភាព ច្នៃប្រឌិត និង ដំណោះស្រាយដល់ល្អដល់ប្រទេសទាំងអស់ដែលជាផ្នែកសំខាន់មួយរបស់ Toyota។ ឆ្នាំនេះ ក្រុមហ៊ុន Toyota នឹងបន្តការសហការគ្នាជាមួយនឹងសហគមន៍នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដែើថ្វ់ឲ្យវិស័យបាល់ទាត់កាន់តែងាយស្រួលដល់ក្មេងៗ និងកីឡាករមិនមែនអាជីព ក៏ដូចជាអ្នកស្រលាញ់កីឡា។

5.AwardingCeremony

4.Trophy

3.Champion

2.Runner-up

1.MVP

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ toyotamekongfootball

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត