ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong Ho វ៉ាដាច់ ចាន់ វឌ្ឍនាកា ក្នុង​បញ្ជី Top Scorer

នូ មករា June 13, 2016


ភ្នំពេញ៖ កីឡាករជនជាតិកូរ៉េខាងជើង Choe Myong Ho របស់ក្រុមក្រសួងការពារជាតិបានវ៉ាដាច់ម្ចាស់ស្បែកជើងមាសឆ្នាំចាស់ ចាន់ វឌ្ឍនាកា គិតត្រឹមសប្ដាហ៍ទី៩ នៅក្នុងបញ្ជីអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ (Top Scorers) នៃជើងទី១ ក្នុងការប្រកួតដណ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (Metfone Cambodian League) រដូវកាល២០១៦ នេះ ក្រោយពីរូបគេបានទាត់បញ្ជូលទីក្រុមខេមបូឌានថាយហ្គឺរ ២គ្រាប់ម្នាក់ឯង កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

គិតត្រឹមពេលនេះ ខ្សែប្រយុទ្ធដែលមានរហ្សនាមថា Ronaldo កូរ៉េខាងជើងនេះ រកបាន១៤ គ្រាប់ ហើយដែលជាទិន្នន័យគ្រាប់បាល់ច្រើនជាងគេ។ សូមបញ្ជាក់ថា គ្រាប់បាល់ដែលកីឡាករ Choe Myong Ho រកបានក្នុងចំណោម៩ ប្រកួតមកនេះបានមកពីការបំប៉ោងសំណាញ់ទីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ១ គ្រាប់ ទាត់ចូលក្រុមណាហ្គាវើល ១ គ្រាប់ ទាត់ចូលក្រុមវេស្ទើនភ្នំពេញ ៤ គ្រាប់ ទាត់ចូលក្រុមបឹងកេតអង្គរ ១គ្រាប់ ទាត់ចូលក្រុមភ្នំពេញក្រោន ១គ្រាប់ ទាត់ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ១ គ្រាប់ ទាត់ចូលក្រុមអាស៊ីអឺរ៉ុប ១គ្រាប់ ទាត់ចូលក្រុមស៊ីម៉ាក់ ២គ្រាប់ និងចុងក្រោយទម្លាយសំណាញ់ទីខេមបូឌានថាយហ្គឺរ ២គ្រាប់ផងដែរ។

choe

ចំណែកកីឡាករ ចាន់ វឌ្ឍនាកា របស់បឹងកេតអង្គរ វិញរកបានគ្រាប់បាល់ ១៣គ្រាប់តាម ដោយគ្រាប់បាល់របស់ម្ចាស់ស្បែកជើងមាសរូបនេះ បានទាត់ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ៣គ្រាប់ ស៊ីម៉ាក់ ៣គ្រាប់ អាស៊ីអឺរ៉ុប ២ គ្រាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ២ គ្រាប់ ខេមបូឌានថាយហ្គឺរ ១គ្រាប់ ទាត់ចូលក្រុមវេស្ទើនភ្នំពេញ ១គ្រាប់ និងចុងក្រោយទាត់ចូលទីក្រុមណាហ្គាវើល ១គ្រាប់។

ក្រៅពីកីឡាករ២រូបខាងលើដែលរកគ្រាប់បាល់បានច្រើនជាងគេ គេក៏សង្កេតឃើញកីឡាករ Kipson របស់ព្រះខ័នរាជស្វាយរៀង រកបាន៩ គ្រាប់ ខណៈកីឡាករ Okereke Timothy របស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) រកបាន៨ គ្រាប់ហើយកីឡាករ Tomoki Muramatsu របស់ខេមបូឌានថាយហ្គឺរ និងកីឡាករ ឃួន ឡាបូរ៉ាវី របស់បឹងកេតអង្គររកបានម្នាក់៧គ្រាប់តាមពីក្រោយផងដែរ។

1454262228

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើកីឡាករណាដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ឬក៏ Cheo Myon Ho អាចបន្តតំណែងនេះនៅក្នុងជើងទី២បានឬយ៉ាងណាទេ?

 

អត្ថបទ៖សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត