មិត្តហ្វូនលីក៖ ចប់ជើងទី១ ដោយទ័ពឈរកំពូលតារាង ខណៈប៉ូលីស និងវេស្ទើនមិនដែលស្គាល់ឈ្នះ

នូ មករា June 13, 2016


ភ្នំពេញ៖ ពានរង្វាន់មិត្តហ្វូនខាមបូឌានលីក (C-League) ឆ្នាំ២០១៦ បានបញ្ចប់ការប្រកួតជើងទី១ ហើយក្រោយញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី១២ ខែមិថុនាម្សិលមិញនេះ ដោយក្រុមក្រសួងការពារជាតិ(ទ័ព) បានឈរកំពូលតារាងជាមួយ ២៤ពិន្ទុនៅក្នុងដៃខណៈក្រុមបឹងកេតអង្គរ ឈរលេខ២ មាន ២៤ពិន្ទុស្មើគ្នា ស្របពេលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) និងក្រុមវេស្ទើននៅមិនទាន់ស្គាល់ពាក្យឈ្នះនោះទេ សម្រាប់ការប្រកួត ៩សប្ដាហ៍កន្លងទៅ។

សម្រាប់លទ្ធផលនៃការប្រកួតនាសប្ដាហ៍ចុងក្រោយនេះ គឺក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុម Cambodian Tigerដោយលទ្ធផល ២-១ ដើម្បីរក្សាកៅអីកំពូលតារាងខ្លួន ដោយតង់ទី១ ក្រុមទាំងពីរបញ្ចប់ការប្រកួតស្មើគ្នា ១-១ ដែលកីឡាករ Muramatsu រកបាន ១គ្រាប់ឲ្យ Cambdoian Tiger នៅនាទីទី៧ ខណៈកីឡាករ Choe Myong-HO រកបាន ១គ្រាប់ឲ្យក្រសួងការពារជាតិ ។ ប៉ុន្ដែក្នុងតង់ទី២ ក្រសួងការពារជាតិ បានបន្ថែម ១គ្រាប់ទៀត រកបានដោយកីឡាករ Choe Myong-HOធ្វើឲ្យក្រុមកំពុងឡើងជើងនេះយកឈ្នះ Cambdoian Tiger ២-១ ដើម្បីបន្ដឈរកំពូលតារាងជាមួយ ២៤ពិន្ទុតែម្ដង។

ដោយឡែកការពីល្ងាចមិញនេះដែរ ក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមណាហ្គាវើល ក្នុងលទ្ធផល ២-១ ដែលធ្វើសម្រេចដោយកីឡាករ ឃួន ឡាបូរ៉ាវី និងកីឡាករ ចាន់ វឌ្ឍនាកា ។ រីឯគ្រាប់បាល់វាយបករបស់ក្រុមណាហ្គាវើល គឺធ្វើសម្រេចដោយកីឡាករ Anderson ។ ជ័យជម្នះរបស់ក្រុមបឹងកេតនេះដែរ បានធ្វើអតីតក្រុមជើងឯកឆ្នាំ២០១២នេះ បានឈរលេខរៀងទី២ មាន ២៤ពិន្ទុ ជាមួយលទ្ធផលប្រកួត ៩លើកឈ្នះ៨ និងចាញ់១ ។ ឯក្រុមណាហ្គាវើល បានធ្លាក់មកចំណាត់ថ្នាក់លេខ៥ ជាមួយលទ្ធផលការប្រកួត ៩លើក ឈ្នះ៤ ចាញ់៣ និងស្មើ២ មាន ១៤ពិន្ទុ ។

ចំណែកលទ្ធផល ២ប្រកួតទៀតនោះ រួមមានក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-០និងក្រុមភ្នំពេញក្រោន យកឈ្នះក្រុមស៊ីម៉ាក់ ៤-២ ។ សម្រាប់ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀងនេះបានឡើងទៅឈរលេខរៀងទី៣ មាន ១៦ពិន្ទុ ជាមួយលទ្ធផលប្រកួត ៩លើកឈ្នះ៥ ចាញ់៣ និងស្មើ១ ។ រីឯជ័យជម្នះរបស់ក្រុមភ្នំពេញក្រោន បានធ្វើឲ្យអតីតក្រុមជើងឯក ៦សម័យកាលនេះ ឡើងទៅឈរលេខរៀងទី៤ ជាមួយ ១៤ពិន្ទុក្រោយធ្វើការប្រកួត ៩លើកឈ្នះ៤ ចាញ់៣ និងស្មើ២ ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រោយបញ្ចប់ការប្រកួតជើងទី១នេះ ឃើញថា ក្រុមប៉ូលិស និងក្រុមវេស្ទើននៅមិនទាន់ស្គាល់ពាក្យឈ្នះនោះទេ សម្រាប់ការប្រកួត ៩លើករបស់ខ្លួន ខណៈការប្រកួតចុងក្រោយ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតពេញម៉ោងដោយលទ្ធផលស្មើគ្នា ២-២ កាលពីម្សិលមិញ ។ លទ្ធផលនេះបានធ្វើឲ្យក្រុមទាំងពីរឈរបាតតារាងដោយក្នុងនោះក្រុមប៉ូលិស ឈរលេខរៀងទី៩ មាន ៥ពិន្ទុជាមួយលទ្ធផលប្រកួត ៩លើកចាញ់៤ និងស្មើ៥ គ្រាដែលក្រុមវេស្ទើនឈរលេខរៀងទី១០ មាន ៤ពិន្ទុ ក្រោយធ្វើការប្រកួត ៩លើកចាញ់៥ និងស្មើ៤ ៕

_MG_2329
អត្ថបទ៖ លាង បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត