MCL 2016: ក្លឹប បឹងកេតអង្គរ ប៉ះជាមួយ ក្លឹប ណាហ្គាវើល ខណៈខេមបូឌានថាយហ្គ័រ ទទួល ក្រសួងការពារជាតិ នៅពហុកីឡដ្ឋានជាតិ

លី រិទ្ធី June 12, 2016


ក្រោយលីកកំពូលសម្រាករយៈពេលជាង ២ សប្តាហ៍ដើម្បីទុកឱកាសឲ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិប្រកួតវគ្គជម្រុះ AFC Asian Cup ២០១៩ ដោយកម្ពុជាបានទទួលជ័យជម្នះនឹងមានសិទ្ធិឡើងទៅលេងវគ្គជម្រុះជុំទី ៣ បន្ត។

ការប្រកួតពានរង្វាន់លីគកំពូលសប្ដាហ៍ទី៩ ដែលជាការប្រកួតចុងក្រោយនៅក្នុងជើងទី១ បានឈានចូលមកដល់ដោយក្លឹប បឹងកេតអង្គរ នឹងត្រូវជួបប្រកួតជាមួយ ក្លឹប ណាហ្គាវើល នៅថ្ងៃអាទិត្យទី១២ រសៀលនេះ វេលាម៉ោង ៣:៣០ នាទីរសៀល នាពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតធំប្រចាំសប្តាហ៍ ព្រោះក្លឹបបឹងកេតអង្គរត្រូវការឈ្នះដើម្បីបន្តដាក់សម្ពាធទៅលើក្លឹប ក្រសួងការពារជាតិ ដែលនឹងធ្វើការប្រកួតនៅម៉ោង ៦ ល្ងាចនាពហុកីឡដ្ឋានជាតិ ដូចគ្នាដែលត្រូវជួបជាមួយក្លឹប ខេមបូឌានថាហ្គ័រ។

គួរបញ្ជាក់ផងដែរថា៖ មកដល់ពេលនេះក្លឹបបឹងកេតអង្គរចាញ់តែមួយប្រកួតប៉ុណ្ណោះ ដោយក្នុង ៨ ប្រកួត ឈ្នះ ៧ ចាញ់ ១ មាន ២១ ពិន្ទុ។ ខណៈក្លឹប ណាហ្គាវើល ក្នុង ៨ ប្រកួត ឈ្នះ ៤ ចាញ់ ២ និងស្មើ ២ មាន ១៤ ពិន្ទុ ឈនៅលេខ ៣ នៃកំពូលតារាងពិន្ទុសរុប៕

13417607_1198793433499082_3247874499578039814_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបបឹងកេតអង្គរ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត