ក្រុមយុវជន U19 ភ្នំពេញក្រោនក្លាយជាជើងឯកនៃ​កម្មវិធី Smart RSN Youth Competition

នូ មករា June 11, 2016


ក្រុមយុវជនអាយុក្រោម១៩ឆ្នាំ (U19 ) របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានក្លាយជាម្ចាស់ជើងឯកនៅក្នុងកម្មវិធីប្រកួតបាល់ទាត់ Smart RSN Youth Competition ជាស្វ័យប្រវត្តិហើយបន្ទាប់ពីបានយកឈ្នះលើក្រុមយុវជន U19 របស់ក្លឹបក្រសួងការពារជាតិកាលពីព្រឹកមិញក្នុងលទ្ធផល ៤-១ បើទោះបីជាពួកគេនៅសល់មួយប្រកួតចុងក្រោយក៏ដោយចុះ។

_MG_7862

នៅក្នុងកម្មវិធីំ Smart RSN Youth Competition សម្រាប់ក្របខណ្ឌអាយុក្រោម១៩ ឆ្នាំនេះ មានចូលរួមពីសំណាក់ក្រុមយុវជននៃបណ្តាក្លឹបបាល់ទាត់ធំៗចំនួន ៤នៅកម្ពុជាដែលរួមមានក្លឹបបឹងកេតអង្គរ ព្រះខ័នរាជស្វាយរៀង ការពារជាតិ និងម្ចាស់ផ្ទះភ្នំពេញក្រោន ខណៈដែលការប្រកួតទាំងអស់ត្រូវបានធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន RSN នៅរៀងរាល់ចុងសប្តាហ៍ ព្រមទាំងត្រូវបានបែងចែកជាក្របខណ្ឌផ្សេងៗពីគ្នាដូចជាក្របខណ្ឌអាយុក្រោម ១៩ឆ្នាំ ១៣ ឆ្នាំ និងក្រុមបាល់ទាត់នារីផងដែរ។

_MG_8629

សូមបញ្ជាាក់ថា ចាប់តាំងពីកម្មវិធីនេះបានចាប់ផ្តើមមក ក្រុម U19 ភ្នំពេញក្រោនគឺជាក្រុមខ្លាំងមួយដែលមិិនធ្លាប់ស្គាល់ពាក្យថាចាញ់សោះនៅក្នុង ៥ប្រកួតកន្លងមកនេះ ដោយមាន១៥ពិន្ទុពេញ ជាមួយលទ្ធផលនេះគឺគ្រប់គ្រាន់សម្រាប់ឱ្យពួកគេបានក្លាយជាម្ចាស់ជើងឯកដោយស្វ័យប្រវត្តិបើទោះសល់នៅមួយប្រកួតទៀតក៏ដោយ៕

_MG_7555

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត