អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង វេស្ទើនភ្នំពេញ ស្វែង​រក​ជ័យជន្នះ​លើក​ដំបូង​របស់​ខ្លួន​មុន​ចប់​ជើង​ទី១

លី រិទ្ធី June 11, 2016


ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប្រកួតដណ្ដើមពិន្ទុគ្នាជាមួយក្លឹបវេស្ទើនភ្នំពេញ វេលាម៉ោង៦ល្ងាចថ្ងៃសៅរិ៍ ទី ១១ ខែមិថុនា ឆ្នាំ ២០១៦ នេះលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ក្នុងសប្ដាហ៍ទី៩ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ២០១៦ (Metfone Cambodian League 2016) ពោលគឺជំនួបនេះធ្វើឡើងមុនបញ្ចប់ជើងទី១។

សម្រាប់ ៨ ប្រកួតកន្លងមកក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាញ់ក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៤ទល់១ កាលពីប្រកួតដំបូង ហើយលើកទី២ បានស្មើគ្នា ០ទល់០ ជាមួយក្រុមជើងឯកឆ្នាំចាស់ភ្នំពេញក្រោន លើកទី៣ស្មើជាមួយក្រុមព្រះខ័នរាជស្វាយរៀង ១ទល់១ លើកទី៤បន្តស្មើជាមួយក្រុមអាស៊ីអឺរ៉ុប ០ទល់០ លើកទី៥ស្មើជាមួយស៊ីម៉ាក់ ២ទល់២ លើកទី៦ ចាញ់ក្រុមខេមបូឌានថាយហ្គឺរ ២ទល់១ លើកទី៧ ចាញ់បឹងកេតអង្គរ ៧ទល់១និងចុងក្រោយចាញ់ណាហ្គាវើល ២ទល់១។ ៧ គ្រាប់របស់ប៉ូលិស រកបានដោយកីឡាករ Osei Tutu Michael ទាំង៣គ្រាប់ ហើយ នុត ស៊ីនួន ២ គ្រាប់ ទិត្យ ឌីណា និងកីឡាករ នួន បុរី រកបានម្នាក់១ គ្រាប់។ គិតត្រឹមពេលនេះប៉ូលិស កំពុងឈរចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមក្រុមទាំង១០ មាន៤ ពិន្ទុ ក្រោយប្រកួត មិនធ្លាប់ឈ្នះទាល់តែសោះ តែធ្លាប់ស្មើបាន៤លើក និងបរាជ័យ៤លើក។

ចំណែកក្រុមវេស្ទើនភ្នំពេញ វិញ កាលពីប្រកួតបើកឆាកបានត្រឹមស្មើគ្នាជាមួយក្រុមជើងឯករងឆ្នាំចាស់ណាហ្គាវើល ១ទល់១ ខណៈប្រកួតទី២ បានចាញ់ក្រុមបឹងកេតអង្គរ ៦ទល់០ ប្រកួតលើកទី៣ បន្តចាញ់ក្រុមក្រសួងការពារជាតិ ៥ទល់១ លើកទី៤បានស្មើគ្នាជាមួយក្រុមជើងឯកឆ្នាំចាស់ភ្នំពេញក្រោន លើកទី៥ បានប្រកួតចាញ់ព្រះខ័នរាជស្វាយរៀង ៣ទល់១ ទី៦ ស្មើគ្នាជាមួយក្រុមអាស៊ីអឺរ៉ុប ៣ទល់៣ លើទី៧ ចាញ់ស៊ីម៉ាក់ ៤ទល់២ និងចុងក្រោយ ចាញ់ខេមបូឌានថាយហ្គឺរ ៦ទល់០។ វេស្ទើនភ្នំពេញ កំពុងឈរចំណាត់ថ្នាក់លេខ១០ បាតតារាង មាន៣ពិន្ទុ ក្រោយប្រកួតបាន៨ លើកហើយមិនដែលឈ្នះ តែធ្លាប់ស្មើបាន៣លើកនិងបរាជ័យ៥លើក។ កីឡាករ Matthew Osa ជាកម្លាំងសំខាន់នៅតំបន់ប្រយុទ្ធ របស់លោក អ៊ុក ចំរុង ដែលជាគ្រូបង្វឹកថ្មីជំនួសលោក ប៉ែន ផាត ដែលចាកចាញពីដើមរដូវកាល។ តើអគ្គស្នងការដ្ឋាននគរបាលជាតិ ឬ វេស្ទើបភ្នំពេញ អាចស្គាល់ពាក្យថាជ័យជម្នះនៅរដូវកាល២០១៦នេះ?

13413573_1012527905450945_3619279256743667074_n

អត្ថបទ៖ សម្បតិ្ត

រូបភាព៖ ក្លឹបវេស្ទើន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត