កីឡាករ Keisuke Honda ចាប់អារម្មណ៍ទម្រង់លេងរបស់ គួច សុកុម្ភៈ

នូ មករា June 10, 2016


ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា របស់កីឡាករជម្រើសជាតិជប៉ុន Keisuke Honda កាលពីម្សិលមិញក្រៅពីបានជួបថ្នាក់ដឹកនាំកីឡាបាល់ទាត់កម្ពុជា និងពិភាក្សារឿងបង្កើតសាលាបាល់ទាត់ក្នុងប្រទេសជាតិ ខ្សែប្រយុទ្ធក្លឹប AC Milan រូបនេះក៏បានរំឮកអនុវស្សាវរីយ៍ពេលក្រុមសាំមូរ៉ៃជប៉ុន ជួបក្រុមជម្រើសជាតិកម្ពុជា នៅក្នុងជំនួបជម្រុះពាន រង្វាន់ FIFA World Cup Russia 2018 ផងដែរដែលបានប្រព្រឹត្តិទៅកាលពីឆ្នាំមុនផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ Honda បានសរសើរកីឡាករជម្រើសជាតិកម្ពុជាម្នាក់ ដែលខ្លួនចាប់អារម្មណ៍ជាងគេនោះ គឺកីឡាករ គួច សុកុម្ភៈ ដែលលេងឱ្យក្លឹបណាហ្គាវើល និងកំពុងមានរបួសនាពេលបច្ចុប្បន្ន។

486307096

ខ្សែប្រយុទ្ធឆ្នើមរបស់អាស៊ីដែលកំពុងប្រកបអាជីពជាមួយក្លឹបនៃលីគកំពូលអ៊ីតាលីរូបនេះ បាននិយាយថា៖ «កីឡាករលេខ១០ (គួច សុកុម្ភៈ) គឺលេងបានល្អ ហើយកីឡាករខ្សែបម្រើមួយចំនួនទៀត ក៏លេងល្អដែរ ពិសេសគឺពួកគេនៅវ័យក្មេង ហេតុនេះបើមានឱកាសខ្ញុំនឹងលេងជាមួយក្រុមជម្រើសជាតិកម្ពុជាទៀត»។

សូមរំឮកថា ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ FIFA World Cup Russia 2018 ជុំទី២កាលពីពេលកន្លងទៅ គឺក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមសាំម៉ូរ៉ៃជប៉ុនទាំង ២ជើង ដោយប្រកួតក្នុងដីចាញ់ ២-០ និងប្រកួតក្រៅដីចាញ់ ៣-០ ។ ប៉ុន្ដែគួរឲ្យស្ដាយខណៈពេលនេះកីឡាករ គួច សុកុម្ភៈ ដែលទទួលបានការសរសើរពីកីឡាករ Keisuke Honda កំពុងសម្រាកព្យាបាលរបួស បន្ទាប់ពីដាច់សរសៃកែងជើងហើយទំនងមិនអាចចូលរួមជួយក្រុមណាហ្គាវើលក្នុងរដូវកាលថ្មីនេះបន្តទៀតបានឡើយ។

គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់ Keisuke Honda មកកាន់ប្រទេសកម្ពុជា បានបញ្ចប់ហើយដោយគេនឹងឡើងយន្ដហោះធ្វើដំណើរត្រឡប់ទៅប្រទេសជប៉ុនវិញនៅថ្ងៃទី១០ ខែមិថុនានេះ។ ចំពោះសមិទ្ធផលទទួលបានពីដំណើរទស្សនកិច្ចនេះនៅមិនទាន់ចេញជាផ្លែផ្កានោះទេ ព្រោះកីឡាករជម្រើសជាតិជប៉ុនរូបនេះកំពុងសិក្សាពីគម្រោងបង្កើតសាលាបាល់ទាត់នៅឡើយ។  យ៉ាងណាក៏ដោយ Honda បានតាំងចិត្តយ៉ាងមុតមាំក្នុងការពន្លឿនការបើកសាលានេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕

Generated by  IJG JPEG Library

អត្ថបទ៖ លាង បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត