KHM All Stars ប៉ះ African All Stars ល្ងាចនេះនៅលើទីលាន KMH Park

នូ មករា June 9, 2016


ភ្នំពេញ៖ មុនវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ KMH Champions League ចាប់ផ្ដើម ថ្នាក់ដឹកនាំបង្កើតពាននេះបានរៀបចំការជ្រើសរើសកីឡាករឆ្នើមៗមួយចំនួន ពីបណ្ដាក្រុមចូលរួមពាននេះ សម្រាប់ធ្វើការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុម Afican All Stars ដែលនឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាចនេះ នៅលើទីលាន KHM Park ។

នេះគឺជាការប្រកួតដ៏អស្ចារ្យមួយ ដែលជាបទពិសោធន៍ថ្មី សម្រាប់កីឡាករមិនអាជីពជម្រើសចេញពីពានរង្វាន់ KMH Champions League រដូវកាលទី១ មកធ្វើការប្រកួតជាមួយក្រុមកីឡាករ ដែលមានកាយសម្បទា កម្លាំង និងកម្រិតបច្ចេកទេសខ្ពស់ជាងដែលនឹងធ្វើឲ្យពួកគេវិវត្តន៍សមត្ថភាពឆ្ពោះទៅរកភាពរីកចម្រើន និងឈានទៅក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត។

13344715_1045890888831795_1749215891313522442_n

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ ម្ចាស់ពាន KMH Champions League លោក កាំង សេន ធ្លាប់បានឲ្យដឹងថាក្រុមកីឡាករជម្រើស KMH All Stars ធ្លាប់មានគម្រោងប្រកួតលក្ខណៈសប្បុរសធម៌ជាមួយក្រុមជម្រើសជាតិកម្ពុជាកាលពីខែឧសភាផងដែរ ប៉ុន្ដែគម្រោងនេះ ត្រូវបានស្ងាត់រហូតមកទល់ពេលនេះ ទើបមានការប្រកាសពីការប្រកួតមិត្តភាពជាមួយក្រុម Afican All Stars ជំនួសវិញ។

សូមរំឮកថា សម្រាប់លទ្ធផល ៣ប្រកួតចុងក្រោយរបស់ក្រុម Afican All Stars គឺឈ្នះ២ និងចាញ់១រួមមានធ្លាប់យកឈ្នះក្រុមជម្រើសជាតិកម្ពុជា ៤-០ ប៉ុន្តែត្រូវបានក្រុមជម្រើសជាតិកម្ពុជា សងសឹកបានវិញក្នុងលទ្ធផល ១-០ ក្នុងជំនួបមិត្តភាព។បន្ទាប់មកក្រុមកីឡាករអាហ្វ្រិកប្រកបអាជីពនៅកម្ពុជានេះ ក៏បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-០ ផងដែរ ៕

13331129_1045890925498458_4185137677946163330_n

អត្ថបទ៖ លាង បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត