ក្រុម​ជម្រើស​ជាតិកម្ពុជា​​រំសាយ​វិញក្រោយ​​បញ្ចប់​យុទ្ធនាការ​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី​ជុំ​ទី១ដោយ​ជោគជ័យ

នូ មករា June 9, 2016


ភ្នំពេញ៖  ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរំសាយវិញហើយ ត្រឹមថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះក្រោយពីបានប្រមូលផ្ដុំរយៈពេលរយៈពេលជាង ២សប្ដាហ៍រួចមក ពោលគឺទទួលបានលទ្ធផលគាប់ប្រសើរក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 U.A.E ដោយបានយកឈ្នះលើក្រុមឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយលទ្ធផលសរុប៤ទល់២។

13394197_1751649948405839_739297651326240631_n

យោងតាមប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថាថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាមានលោក ឆាំង ពិសិដ្ឋ ជាអ្នកចាត់ការទូទៅរបស់ក្រុម ហើយលោក លី តែហ៊ុន (Lee Tae Hoon) ជាគ្រូបង្វឹក ស្របពេលលោក អ៊ុង កងយ៉ានិត លោក អ៊ុំ សាវង្ស លោកហោ សុខហេង ជាគ្រូជំនួយ ហើយលោក សួង ភិរម្យ ជាគ្រូអ្នកចាំទី ខណៈលោក ហៃ សក្ខរី និងលោក សៀង ប៊ុណ្ណា ជាគ្រូពេទ្យ។

13418691_1751649791739188_6091812970463834405_n

ចំណែកបញ្ជីឈ្មោះកីឡាករអំឡុងប្រមូលផ្ដុំមានកីឡាករ សឿយ វិសាល, ប្រាក់ មុន្នីឧត្តម, ណុប តុលា, ហួយ ផល្លីន, នេន សុធារ័ត្ន, សុក សំណាង មកពីក្លឹបព្រះខ័នរាជស្វាយរៀង ចំណែកកីឡាករ ភួង សុខសាណា, ច្រឹង ពលរដ្ឋ, ឈិន ឈឿន និង អ៊ុំ សេរីរ័ត្ន មកពីក្លឹបក្រសួងការពារជាតិ កីឡាករ ចាន់ វឌ្ឍនាការ, សុខ សុវណ្ណា, ឃួន ឡាបូរ៉ាវី, រស់ សំអឿន, ស៊ូ យ៉ាទី និងហុង ផេង មកពីក្លឹបបឹងកេតអង្គរ ស្របពេលក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ មាន ទិត្យ ឌីណា និង ស៊ុន វ៉ាន់ដេត ហើយណាហ្គាវើល មាន សុះស៊ូហាណា, ឆេង ម៉េង និងង៉យ ស្រ៊ីន និងចុងក្រោយក្លឹបភ្នំពេញក្រោន មាន កែវ សុខសិលា, កែវ សុខផេង, ឡេងមករា និង ប៊ីន ចន្ថាធារី។

13321895_1751649785072522_1604181490644285064_n

ជាលទ្ធផលអំឡុងពេលប្រមូលផ្ដុំនេះ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតមិត្តភាពស្មើគ្នា ០ទល់០ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី២៧ ខែឧសភា ហើយ២ ថ្ងៃបន្ទាប់គឺនៅថ្ងៃទី២៩ ខែឧសភា បានយកឈ្នះក្រុមទីម័រខាងកើត ដោយលទ្ធផល ២ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិលើទីលានពហុកីឡដ្ឋានជាតិរបស់ខ្លួន។

ចំណែកប្រកួតផ្លូវការវិញ ក្នុងវគ្គជម្រុះជើងទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែមិថុនាលើទីលានកីឡដ្ឋាន Taipei Municipal Stadium ក្នុងទីក្រុង Kaohsung ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតស្មើគ្នា ២ទល់២ ខណៈជើងទី ២ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ លើទឹកដីរាជធានីភ្នំពេញរបស់កម្ពុជាវិញម្តងកាលពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០១៦ កម្ពុជា បានប្រកួតស្មើគ្នា ២ទល់០៕

13346685_1751650311739136_137733749695130530_n

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត