ខ្សែប្រយុទ្ធឆ្នើម Keisuke Honda នឹងបង្ហាញខ្លួននៅកម្ពុជានាថ្ងៃស្អែក!

នូ មករា June 8, 2016


ខ្សែប្រយុទ្ធឆ្នើមរបស់ជប៉ុន Keisuke Honda ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅអាស៊ី នឹងបង្ហាញខ្លួននៅក្នុងរាជធានីភ្នំពេញនាថ្ងៃស្អែកនេះក្នុងដំណើរទស្សនកិច្ចមួយមកកាន់ព្រះរាជណាចក្រកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ដល់សិស្សានុសិស្សដោយនឹងមានទាត់បាល់ជាមួយក្រុមយុវជនទាំងនោះថែមទៀតផង។

កីឡាករដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប AC Milan របស់អ៊ីតាលីរូបនេះ នឹងបំពេញទស្សនកិច្ចក្នុងវិទ្យាល័យឥន្ទ្រទេវីនាវេលាម៉ោង ១៥.០០ ដល់ ១៨.០០ ដោយរូបគេនឹងធ្វើនូវបទបង្ហាញមួយដើម្បីផ្ដល់បទពិសោធន៍ដល់សិស្សានុសិស្សទាំងនោះព្រមទាំងចូលរួមទាត់បាល់មិត្តភាពជាមួយពួកគេផងដែរ។

សូមបញ្ជាក់ថា នេះគឺជាដំណើរលើកទី២ហើយមកកាន់ព្រះរាជណាចក្រកម្ពុជារបស់កីឡាកររូបនេះ ដោយកាលពីលើកទី១ រូបគេ និងមិត្តរួមក្រុមជម្រើសជាតិជប៉ុនដទៃទៀតបានបង្ហាញខ្លួននៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងជំនួបជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះ World Cup កាលពីឆ្នាំ២០១៥ កន្លងទៅ៕

keisukehonda-cropped_13rk3uo2tjbsu1jnxuzvqoi960

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត