ពានរង្វាន់ Hun Sen Cup នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូលA និងពូលB នៅថ្ងៃនេះ

នូ មករា June 8, 2016


ភ្នំពេញ៖ ដំណាក់កាលទី២ នៃការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឬ Hun Seun Cup ឆ្នាំ២០១៦បានឈានដល់សប្ដាហ៍ចុងក្រោយ នៃការប្រកួតសន្សំពិន្ទុតាមពូលហើយ ជាក់ស្ដែងនាល្ងាចថ្ងៃទី០៨ ខែមិថុនានេះ នឹងមាន ៦គូត្រូវធ្វើការប្រកួតបញ្ចប់ពូលA និងពូលB ខណៈទូរទស្សន៍ BTV-News នឹងធ្វើការផ្សាយផ្ទាល់ ២គូ ដែលជាជំនួបរវាងក្រុមអាស៊ីអឺរ៉ុបប៉ះខេត្តស្ទឹងត្រែង និងក្រុមបឹងកេតអង្គរ ប៉ះក្រុមក្រសួងការពារជាតិ លើទីលានពហុកីឡដ្ឋានជាតិ ។

សម្រាប់កម្មវិធីប្រកួតនេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះក្រុមត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយបានរកឃើញអស់ហើយជាក់ស្ដែងពូលA គឺមានក្រុមព្រះខ័នរាជស្វាយរៀងមាន ១២ពិន្ទុ និងក្រុម Cambodian Tiger មាន ១០ពិន្ទុប៉ុន្តែក្រុមទាំងពីរត្រូវជួបគ្នាល្ងាចនេះដើម្បីប្រជែងតំណែងកំពូលតារាង ។ រីឯ ២គូទៀត រួមមានក្រុមខេត្តកណ្ដាលត្រូវជួបក្រុមភ្ញៀវយុវជនបឹងកេតកំពង់ចាម ខណៈក្រុមកំពង់ឆ្នាំង នឹងជួបក្រុមភ្ញៀវកំពង់ផែព្រះសីហនុ។

ចំណែកពូលB គឺមានក្រុមក្រសួងការពារជាតិ និងក្រុមបឹងកេតអង្គរ ឈរកំពូលតារាងជាមួយ ១២ពិន្ទុស្មើគ្នា ហើយល្ងាចនេះក្រុមទាំងពីរត្រូវជួបគ្នាដើម្បីប្រជែងយកលេខ១ ក្នុងពូល ។ ចាំមើលថា តើក្រសួងការពារជាតិ ឬបឹងកេតអង្គរ ដែលនឹងទទួលបាន ៣ពិន្ទុបន្ថែមពីការប្រកួតនេះ? រីឯ ២គូទៀត ដែលត្រូវប្រកួតបង្គ្រប់កិច្ចដែរនោះ រួមមានក្រុមម្ចាស់ផ្ទះខេត្តព្រៃវែងទទួលក្រុមអាវុធហត្ថខេត្តកំពង់ធំ និងក្រុមអាស៊ីអឺរ៉ុប ជួបខេត្តស្ទឹងត្រែង៕

 

HSC-Match-GroupA&B-08-06-2016

អត្ថបទ៖ លាង បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត