ចាន់ វឌ្ឍនាកា៖«ខ្ញុំគិតថា អ្នកណាទាត់ចូលក៏អត់បញ្ហាដែរហើយ​ខ្ញុំ​មានទំនុកចិត្តលើឧត្តម!»

នូ មករា June 8, 2016


ភ្នំពេញ៖ អ្នកគាំទ្របានសម្ដែងការងឿងឆ្ងល់ភ្លាមៗ អំឡុងពេលក្រុមជម្រើសជាតិកម្ពុជា មានឱកាសរកបានគ្រាប់បាល់ទី២កាលពីយប់មិញ បន្ទាប់ពីអ្នកចាំទីក្រុមឆាយនីសតៃប៉ិ បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ហើយត្រូវបានអាជ្ញាកណ្ដាលពិន័យការទាត់ប៉េណាល់ទីឬបាល់ពិន័យ ១១ម៉ែត្រមកកម្ពុជាដែលធ្វើសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម ។ ប៉ុន្ដែអ្នកគាំទ្របានចោទសួរថា ហេតុអ្វីមិនមែន ចាន់វឌ្ឍនាកា ជាអ្នកទាត់ទៅវិញ? ការចោទសួរបែបនេះ គឺដោយសារកន្លងមក ក្រោមការដឹកនាំរបស់លោក Lee Tae Hoon គេតែងឃើញថា ភាគចម្រើនលោកតែងតែឲ្យ ចាន់ វឌ្ឍនាកា ជាអ្នកទាត់បាល់ ១១ម៉ែត្រ បើសិនមានវត្តមានគេលើទីលាន ។ ជុំវិញបញ្ហានេះ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតយកឈ្នះក្រុមឆាយនីតៃប៉ិ ២-០ កាលយប់មិញថា៖ «នេះគឺជាការសម្រេចចិត្តរបស់ ចាន់ វឌ្ឍនាកា»។

_MG_5543

ដោយឡែកកីឡាករ ចាន់ វឌ្ឍនាកា បានបញ្ជាក់ថា៖«សម្រាប់ខ្ញុំ គឺខ្ញុំគិតថា អ្នកណាទាត់ចូលក៏អត់បញ្ហាដែរ ហើយខ្ញុំមានទំនុកចិត្តលើ ឧត្តមទើបខ្ញុំសម្រេចិត្តឲ្យ ឧត្តម ទាត់បាល់ពិន័យ ១១ម៉ែត្របែបនេះ»។ ជាមួយគ្នានោះ ប្រាក់ មុន្នីឧត្តម មិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ ថ្វីត្បិតមានកំហុសបច្ចេកទេសទាត់លើកទី១ក៏ពិតមែនប៉ុន្តែខ្សែប្រយុទ្ធមកពីក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះ នៅតែធ្វើបានយ៉ាងល្អក្នុងការទាត់បាល់ប៉េណាល់ទីលើកទី២ ដើម្បីឱ្យជួយក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ តែម្ដង ។

13407182_999524466822213_252802908323157535_n

គួរបញ្ជាក់ថា ក្រោយទម្លុះសំណាញ់ទីក្រុមឆាយនីសតៃប៉ិ ២-០ យប់មិញ បូករួមទាំងលទ្ធផលការប្រកួតជើងទី១ គឺក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមឆាយនីសតៃប៉ិ ដោយលទ្ធផលសរុប ៤-២ ។ ខណៈពេលនេះ ក្រុមជម្រើសជាតិកម្ពុជាកំពុងរង់ចាំការចាប់ឆ្នោតជ្រើសរើសពូលប្រកួតវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup UAE 2019 ប៉ុន្ដែនៅមិនទាន់ដឹងពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕
IMG_6339 copy

 

អត្ថបទ៖ លាង បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត