គ្រូ​ខាង​ឆាយនីសតៃប៉ិថា​អ្នក​គាំទ្រ​ច្រើន​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះរង​សម្ពាធប៉ុន្តែ​គ្រូ​កម្ពុជា​ថា​ជា​រឿង​ល្អ​!

នូ មករា June 7, 2016


អ្នកគាំទ្រមិនក្រោម ៥០០០០ នាក់នោះទេនឹងបង្ហាញខ្លួនក្នុងការប្រកួតជើងទី២ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 UAE រវាងក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ជាមួយក្រុមឆាយនីសតៃប៉ិ (តៃវ៉ាន់) នៅវេលាម៉ោង៧ល្ងាចថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១៦ នេះលើទីលានពហុកីឡដ្ឋានជាតិរបស់កម្ពុជា។

នៅក្នុងសន្និសីទតសារព័ត៌មានកាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ មុនការប្រកួតមកដល់គ្រូបង្វឹកទាំង២សុទ្ធតែបានលើកពីប្រធានបទរបស់ក្រុមអ្នកគាំទ្រដូចគ្នា ដោយលោក Toshiaki Imai គ្រូបង្វឹករបស់ក្រុមឆាយនីសតៃប៉ិ បានលើកឡើងថា៖ «នេះជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ខ្ញុំគិតថាប្រហែលជាមានអ្នកគាំទ្រជាច្រើននឹងចូលទស្សនាក្នុងការប្រកួតនេះ វាជាហេតុធ្វើឱ្យក្រុមកម្ពុជាមានអត្ថិភាពខ្ពស់ ប៉ុន្ដែអ្នកគាំទ្រច្រើនក៏ផ្ដល់សម្ពាធដល់ក្រុមកម្ពុជាដែរនៅពេលពួកគេធ្វើមិនបានល្អ»។ គ្រូបង្វឹកជនជាតិជប៉ុន រូបនេះបានបង្ហើបឱ្យដឹងថាក្រុមរបស់ខ្លួនមានកីឡាកររបួសច្រើនហើយក្នុងនោះភាគច្រើនសុទ្ធតែជាកីឡាករល្អៗតែលោកសង្ឃឹមថាកូនក្រុមដែលនៅសល់នឹងប្រឹងប្រែងលេងឱ្យបានល្អ។ លោកក៏បានឱ្យដឹងថាក្រុមកម្ពុជាមានចំណុចខ្លាំងមួយគឺប្រើទម្រង់លេងវាយបកបានរហ័ស ប៉ុន្ដែលោករំពឹងថាខ្សែការពាររបស់ខ្លួនរំងាប់អារម្មណ៍ហើយតាំងចិត្តលេងឱ្យបានល្អ។»

13062044_841386112655369_332702236536932731_n

ចំណែកលោក Lee Tae Hoon គ្រូបង្វឹករបស់ក្រុមកម្ពុជាវិញបានលើកឡើងផងដែរថា៖ «កាលយើងទៅប្រកួតក្រៅដីគឺជារឿងដ៏លំបាកមួយតែពេលនេះមកប្រកួតក្នុងដីវិញរឹតតែលំបាកថែមទៀតព្រោះយើងនឹងមានអ្នកគាំទ្រយ៉ាងតិចមិនក្រោម៥ម៉ឺននាក់នោះទេដែលនឹងចូលទស្សនា ប៉ុន្តែយើងនឹងឆ្លៀតពេលនេះរៀបចំក្រុមឱ្យបានល្អគួបផ្ សំនិងអ្នកគាំទ្រដាក់សម្ពាធទៅលើក្រុមគេ។» លោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានបន្តថាការប្រកួតនេះពិតជាមានអត្ថន័យណាស់សម្រាប់កម្ពុជាព្រោះថាបើសិនជាឈ្នះនោះនឹងមានបទពិសោធន៍ល្អមួយដើម្បីឡើងទៅប្រកួតជាមួយក្រុមល្អៗនៅក្នុងទ្វីបផ្សេងទៀតដែលកំពុងរង់ចាំនៅវគ្គបន្ត។

ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានចោទសួរថា តើលោកនឹងប្រើទម្រង់លេងការពារ ឬប្រយុទ្ធខ្លាំងសម្រាប់ប្រកួតនេះ ព្រោះកម្ពុជាត្រូវការត្រឹមលទ្ធផល ០ទល់០ ឬ ១ទល់១ ប៉ុណ្ណោះក៏ទទួលបានកៅអីឡើងទៅវគ្គបន្ទាប់ដែរ? លោក Lee លើកឡើងថា៖ «ជារឿងមួយដែលពិបាកនិយាយ បើយើងនិយាយពីលទ្ធផល ០-០ ឬ ១-១ ព្រោះបើគិតបែបនេះមានបញ្ហាធ្ងន់ធ្វើឱ្យកីឡាករមិនប្រមូលអារម្មណ៍លេងបានល្អគឺងាយនឹងគ្រោះថ្នាក់ខ្លាំង។ ទម្រង់លេងរបស់ក្រុមឆាយនីសតៃប៉ិ ទាំងក្នុងដី និងក្រៅដី មានទម្រង់លេងខុសគ្នា។»

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិម្ចាស់ផ្ទះកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមភ្ញៀវឆាយនីសតៃប៉ិក្នុងវគ្គជម្រុះបឋមជើងទី២ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 វេលាម៉ោងវេលា៧ល្ងាច ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១៦ នេះលើទីលានកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ការប្រកួតនេះក៏មានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV News) ផងដែរ។ ក្រុមដែលឈ្នះទាំង២ជើងនៃពានរង្វាន់ជម្រុមបឋមជើងឯកទ្វីបអាស៊ី នេះនឹងទទួលបានកៅអីឡើងទៅលេងជុំទី២ ជាបន្តជាមួយក្រុម ១៦ផ្សេងទៀតដែលកំពុងរង់ចាំជាស្រេច៕

4(5) (1)

អត្ថបទ៖ សម្បត្តិ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត