លោក គល់ សុផាណា៖ អ្នកគាំទ្រមិនគួរប្រថុយទិញសំបុត្រពីជនទី៣ ឡើយ!

នូ មករា June 7, 2016


ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក គល់ សុផាណា បានបញ្ជាក់ថា ស្របពេលសំបុត្រទស្សនាជំនួបជើងទី២រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមឆាយនីសតៃប៉ិយប់នេះ ត្រូវបានលក់អស់ហើយនោះ បែរជាមានជនឱកាសនិយមមួយចំនួនតូចបានក្លែងបន្លំសន្លឹកសំបុត្រមកលក់ឲ្យអ្នកគាំទ្រ ហើយអ្នកខ្លះ បានឆ្លៀតយកសំបុត្រមកលក់បន្ដក្នុងតម្លៃដ៏ខ្ពស់ ដើម្បីបានប្រាក់ចំណេញលើសតម្លៃពិតប្រាកដដែលបានដាក់ចេញដោយសហព័ន្ធ។

fea-kol

ជុំវិញបញ្ហានេះ លោក គល់ សុផាណា បានប្រកាសថា អ្នកគាំទ្រមិនគួរប្រថុយទិញសំបុត្រពីជនទី៣ ឡើយ ព្រោះសំបុត្រចំនួន ៥០,០០០សន្លឹក ដែលសហព័ន្ធដាក់លក់តម្រូវតាមបរិមាណពហុកីឡដ្ឋានជាតិ គឺត្រូវបានលក់អស់ហើយ  ប៉ុន្ដែលោកបានទទួលស្គាល់ថាពិតជាមានអ្នកឆ្លៀតឱកាសទិញសំបុត្រទៅលក់បន្ដក្នុងតម្លៃខ្ពស់ពិតមែន ប៉ុន្ដែអ្វីដែលមិនអាចអត់ឱនបាននោះគឺឥលូវនេះមានជនខិលខូចហ៊ានធ្វើសំបុត្រក្លែងក្លាយមកលក់ថែមទៀតផង ។

13344702_1748134512090716_2283945419642851803_n

លោកបានពន្យល់ថា សហព័ន្ធមិនធានា ចំពោះសំបុត្រ ដែលអ្នកគាំទ្រទិញពីឈ្មួញកណ្ដាល ឬជនទី៣ឡើយ ហើយប្រសិនបើរកឃើញថាអ្នកគាំទ្រណាម្នាក់ ប្រើប្រាស់សំបុត្រក្លែងក្លាយ ចូលទៅទស្សនាការប្រកួតរវាងកម្ពុជា និងឆាយនីសតៃប៉ិនៅយប់នេះសហព័ន្ធនឹងមិនអនុញ្ញាតឲ្យចូលឡើយ ហើយថែមទាំងត្រូវឃាត់ខ្លួនបុគ្គលនោះយកមកសួរនាំដើម្បីដោះស្រាយតាមផ្លូវច្បាប់ផងដែរ ។

13343008_1749852645252236_3105200462513889920_n

ដូច្នេះដើម្បីបញ្ជៀសសបញ្ហាទាំងនេះ អ្នកគាំទ្រមិនគួរប្រថុយទិញសំបុត្រពេលនេះឡើយ និយាយរួមអ្នកមានសំបុត្រចូលរួមទស្សនាអាចមកពហុកីឡដ្ឋានជាតិផ្ទាល់ដើម្បីលើកទឹកចិត្តកីឡាករលើទីលាន ។ រីឯអ្នកគ្មានសំបុត្រ គឺអាចទស្សនាបានលើកញ្ចក់ទូរទស្សន៍ BTV-News ឬអាចមកទស្សនាកម្សាន្ដជាមួយផ្ទាំង LED ដែលមានបញ្ចាំងក្នុងបរិវេណពហុកីឡដ្ឋានជាតិក៏បានប៉ុន្តែត្រូវចៀសវាងការផ្លោះរបងចូលពហុកីឡដ្ឋានជាតិ និងសកម្មភាពអសកម្មនានាជាដាច់ខាតព្រោះវាអាចប៉ះពាល់ដល់កិត្តយសជាតិ និងអាចបង្ករបញ្ហាដល់វិស៏យកីឡាបាល់ទាត់កម្ពុជាថែមទៀតផង៕

អត្ថបទ៖ លាង បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត