មិត្តហ្វូនលីកបន្ដការប្រកួតនៅចុងសប្ដាហ៍នេះក្រោយកម្ពុជាប៉ះឆាយនីសតៃប៉ិ

នូ មករា June 6, 2016


ភ្នំពេញ៖ កម្មវិធីប្រកួតបាល់ទាត់ក្របខណ្ឌលីកកំពូលកម្ពុជា(C-League) ជើងទី១ នឹងបន្ដការប្រកួតជាថ្មីនាចុងសប្ដាហ៍នេះហើយ បន្ទាប់ពីសម្រាកមួយរយៈក្នុងឱកាសក្រុមជម្រើសជាតិកម្ពុជាធ្វើការហ្វឹកហាត់ដើម្បីចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមឆាយនីសតៃប៉ិដែលនឹងបញ្ចប់ការប្រកួតជើងទី២លើទឹកដីកម្ពុជានៅថ្ងៃទី០៧ ខែមិថុនាស្អែកនេះ ។ ការប្រកួតចុងសប្ដាហ៍នេះដែរ គឺជាសប្ដាហ៍ចុងក្រោយ ដែលត្រូវបញ្ចប់ការប្រកួតជើងទី១ នៃលីកកំពូលកម្ពុជារដូវកាលថ្មីនេះ ។

_MG_2212newww

សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមក្រសួងការពារជាតិ កំពុងឈរកំពូលតារាងបណ្ដោះអាសន្នជាមួយ ២១ពិន្ទុ ខណៈក្រុមបឹងកេតអង្គរ ឈរលេខរៀងទី២ មាន២១ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៨ប្រកួតឈ្នះ៧ និងចាញ់១ ដូចគ្នា។ ដោយឡែកក្រុមណាហ្គាវើល ឈរលេខរៀងទី៣ ដោយមាន ១៤ពិន្ទុក្នុងដៃ ខណៈក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Cambodian Tiger មាន ១៣ពិន្ទុស្មើគ្នា ឈរលេខរៀងទី៤ និងទី៥ ។ ចំណែកក្រុមភ្នំពេញក្រោន ទើបរកបាន ១១ពិន្ទុ និងឈរចំណាត់ថ្នាក់លេខ៦ ។ រីឯក្រុមឈរបាតតារាង គឺមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមអាស៊ីអឺរ៉ុប ដែលទើបរកបាន ៣ពិន្ទុ និង ៤ពិន្ទុប៉ុណ្ណោះ ។

ចំពោះកម្មវិធីចុងសប្ដាហ៍នេះ រួមមាន៖

  • ថ្ងៃទី១០ ខែមិថុនា៖ ក្រុមភ្នំពេញក្រោន ជួប ក្រុមស៊ីម៉ាក់ នៅកីឡដ្ឋាន RSN
  • ថ្ងៃទី១១ មិថុនានេះមាន ២គូគឺ៖ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួប វេស្ទើន នៅពហុកីឡដ្ឋានជាតិ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមអាស៊ីអឺរ៉ុបលើទឹកដីរបស់ខ្លួន។
  • រីឯថ្ងៃទី១២ ខែមិថុនា មាន ២គូដូចគ្នាគឺ៖ ក្រុមណាហ្គាវើល ជួប បឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិ ជួបក្រុម Cambodian Tiger លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា៕
  • _MG_5306អត្ថបទ៖ លាង បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត