ក្រុមជម្រើសជាតិកម្ពុជា ស្មើគ្នាជាមួយក្រុមឆាយនីសតៃប៉ិ ក្នុងការប្រកួត ជម្រុះ​បឋម​ពាន​រង្វាន់​ AFC ​Asian Cup 2019 ​ជើង​ទី​១

លី រិទ្ធី June 3, 2016


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានត្រឹមស្មើគ្នា ជាមួយនឹងក្រុមឆាយនីសតៃប៉ិ ក្នុងការប្រកួតវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជើងទី១ កាលពីយប់មិញនេះ។ ការប្រកួតនេះធ្វើឡើងនៅឯកីឡដ្ឋាន Kaohsiung កោះតៃវ៉ាន់។

ការប្រកួតចាប់ផ្តើមបានប្រមាណជា ៦ នាទីក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ បានបាល់ពិន័យ free-kick ហើយធ្វើសម្រេចនាំមុខក្រុមកម្ពុជា ១-០ នៅនាទីទី ៦។ ២ នាទីក្រោយមកក្រោយបញ្ជូនបាល់ដ៏ល្អរបស់កីឡាករខ្សែប្រយុទ្ធ ចាន់វឌ្ឍនាកា កីឡាករ កែវ សុខផេង រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៨។ ក្រុមទាំងពីរវាយបកគ្នាទៅវិញទៅមកតែក្រុមឆាយនីសតៃប៉ិ ជាអ្នករបានគ្រាប់បាល់នាំមុខសារជាថ្មីដោយការស៊ុតរបស់កីឡាករលេខ ១៧ នៅនាទីទី ២៣។ ការនាំមុខនេះក៏មិនខុសគ្នាពីការនាំមុខលើកទី១ ផងដែរ ពោលគឺមិនបានយូរនោះទេក្រុមជម្រើសជាតិកម្ពុជាក៏រកបានគ្រាប់បាល់តាមស្មើសារជាថ្មី ក្រោយការស៊ុតរបស់កីឡាករ កែវ សុខផេង ត្រូវអ្នកចាំទីសង្រ្គោះបាន តែកីឡាករ ឈិន ឈឿន បានបន្ថែមបាល់បញ្ជូលទីជួយឲ្យក្រុមតាមស្មើបានសម្រេចនៅនាទីទី ៣២។

ចូលដល់តង់ទី២ ក្រុមកម្ពុជាបានធ្វើការវាយសម្រុកនៅដើមតង់ហើយមានមានឱកាសនាំមុខ ដោយការអូសរបស់កីឡាករ កែវ សុខផេង ត្រូវបានខ្សែការពារក្រុមឆាយនីសតៃប៉ិ ធ្វើឲ្យដួរក្នុងតំបន់គ្រោះថ្នាក់ដូចនេះក្រុមកម្ពុជាទទួលបានបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ធ្វើមិនបានសម្រេច។ ខណៈកីឡាករ ធារី ប៊ីន ត្រូវទទួលបានកាតក្រហមដោយរារាំងការវាយបករបស់ក្រុមឆាយនីសតៃប៉ិ។ តែក្រោយមកកីឡាករលេខ ៩ របស់ក្រុមឆាយនីសតៃប៉ិក៏ទទួលបានក្រហមផងដែរក្រោយទទួលបានកាតលឿងពីរ។ ការប្រកួតបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ក្នុងជើងទី១ នេះ។

គួរបញ្ជាក់ផងដែរ ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ហើយសំបុត្រនឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី ៤ ខាងមុខនេះដោយប្រភេទសំបុត្រទី១ មានតម្លៃ ១០,០០០ រៀល និង ប្រភេទទី ២ មានតម្លៃ ៥,០០០ រៀល៕

13346497_1732577277019081_3685943139569998392_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ BTV

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត