នេះជាមូលហេតុដែលលោកគ្រូ​ Lee សម្រេចដក លី វ៉ាហេដ ចេញពីក្រុមជម្រើសជាតិវិញ (ក្នុងជំនួបជាមួយឆាយនីសតៃបុិ)

នូ មករា May 31, 2016


កីឡាកររូបសង្ហាររបស់ក្លឹបបឹងកេតអង្គរ លី វ៉ាហេដ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងក្រុមជម្រើសជាតិកម្ពុជាកាលពីជំនួបជាមួយក្រុមជម្រើសជាតិទីម័រកាលពីពេលថ្មីៗនេះ ត្រូវបានលោក Lee Tae Hoon  គ្រូបង្វឹកក្រុមជម្រើសជាតិបានសម្រេចដកចេញពីបញ្ជីក្រុមកីឡាករសម្រាប់ការប្រកួតជាមួយក្រុមឆាយណាតៃបិុនៅលើទឹកដីតៃវ៉ាន់ ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះពានរង្វាន់ AFC Cup 2019 ជាមួយនឹងកីឡាករ២រូបផ្សេងៗគឺ ឡេង មករា មកពីក្លឹបភ្នំពេញក្រោន និង ឆេង ម៉េង មកពីក្លឹបណាហ្គាវើល។

_MG_7840

លី វ៉ាហេត នៅពេលបង្ហាញខ្លួនក្នុងជំនួបជាមួយក្រុមភ្នំពេញក្រោនក្នុងកម្មវិធីស្មាត អអេសអិន

លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិបញ្ជាក់ថា៖ «ខ្ញុំបានជ្រើសរើសរូបគេចូលមកក្នុងក្រុមជម្រើសជាតិដើម្បីតាមដានមើលពីសមត្ថភាពរបស់កីឡាកររូបនេះ តាមពិតទៅគេជាកីឡាករល្អមួយរូប ប៉ុន្តែខ្ញុំបានសម្រេចដកគេចេញវិញដោយសារតែ នាពេលកន្លងមកគេមិនសូវជាបានបង្ហាញខ្លួននៅក្នុងការប្រកួតក្នុងក្លឹបរបស់គេប៉ុន្មានទេ ដូច្នេះហើយវាជាការប្រសើរក្នុងការផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងរូបនេះ បានហ្វឹកហាត់ក៏ដូចជាបានលេងនៅក្នុងការប្រកួតនានានៅក្នុងក្លឹបដើម្បីឱ្យរូបគេបានសាុំនៅលើទីលានជាងនេះ។ យើងនៅតែស្វាគមន៍សម្រាប់ការចូលរួមរបស់គេនៅលើកក្រោយទៀត។»

សូមបញ្ជាក់ថា លី វ៉ាហេដ គឺជាកីឡាករវ័យក្មេងម្នាក់ដែលកំពុងលេងនៅក្នុងក្រុមយុវជនអាយុក្រោម១៩ ឆ្នាំរបស់ក្លឹបបាល់ទាត់បឹងកេតអង្គរ  និងត្រូវបានជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិកម្ពុជាជាលើកទីមួយ សម្រាប់ការហ្វឹកហាត់កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយប្រទេសទីម័រខាងកើត ប៉ុន្តែនៅក្នុងជំនួបកាលពីរាត្រីថ្ងៃទី២៩ នោះរូបគេមិនបានបង្ហាញខ្លួនលើទីលានឡើយ។ យ៉ាងណាក៏ដោយ យោងទៅតាមការបញ្ជាក់របស់សាមីខ្លួនដល់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា កីឡាកររូបនេះមិនបានជាប់ក្នុងបញ្ជីឈ្មោះទៅតៃវ៉ាន់ដោយសារតែបទពិសោធន៍នៅក្មេងខ្ចី និងមានរបួសនៅកជើងដែលកើតមានតាំងពីមុនការកោះហៅចូលក្នុងក្រុមជម្រើសជាតិមកម្ល៉េះ។

_MG_7548

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត