ប្រធានក្រុមការពារជាតិ ភួង សុខសាណា ល្បីឈ្មោះខ្លាំងក្រោយទាត់បញ្ចូលទីគ្រាប់បាល់ដំបូងកាលពីយប់មិញ

នូ មករា May 30, 2016


កីឡាករ ភួង សុខសាណា ដែលត្រូវបានមហាជនខ្មែរជាច្រើនកោតសរសើរបន្ទាប់ពីរកបានគ្រាប់បាល់ដំបូងក្នុងជំនួបជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនៅនាទីទី១១ កាលពីយប់មិញនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខា្លំងៗឡើងពិសេសគឺឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការ Post និងបរិយាយនូវពាក្្សពេជន៍សរសើរមិនដាច់ពីមួយទៅមួយ។

តាមពិតទៅ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបការពារជាតិរូបនេះ ទើបតែបានវិលចូលទីលានវិញនៅដើមរដូវកាលនេះ បន្ទាប់ពីត្រូវបានញាុំញីដោយរបួសអស់រយៈកាលជិត១ឆ្នាំរួចមក មិនត្រឹមតែប៉ុណ្ណោះក្នុងដំណើរវិលវិញនេះ លោកក៏ត្រូវបានគ្រូបង្វឹក Lee Tae Hoon ជ្រើសរើសចូលជាសមាជិកនៃក្រុមជម្រើសជាតិកម្ពុជានៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី ២០១៩ ( Asian Cup 2019 ) វគ្គជម្រុះបឋម ដែលកម្ពុជានឹងត្រូវជួបជាមួយក្រុមឆាយនីសតៃបិុនៅដើមខែក្រោយផងដែរ។ បើទោះបីជាទើបតែវិលចូលរួមក្នុងក្រុមជម្រើសជាតិក្រោយអវត្តមានអស់ជាច្រើនខែក៏ពិតមែន ក៏យើងឃើញថាប្រធានក្រុមក្រសួងការពារជាតិរូបនេះ មានទម្រង់លេងល្អ និងមិនបានធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ ជាពិសេសតាមរយៈគ្រាប់បាល់កាលពីយប់មិញនេះបានធ្វើឱ្យទស្សនិកជនរាប់មឺុននាក់ដែលមានវត្តមាននៅពហុកីឡដ្ឋានជាតិហ៊ោកញ្ជ្រៀវដោយក្តីរីករាយបំផុត។

មិត្រឹមតែប៉ុណ្ណោះក្រោយពីការវិលត្រឡប់ចូលទីលានសារជាថ្មីម្តងទៀតនាដើមរដូវកាល២០១៦នេះ ប្រធានក្រុមថ្មីរបស់ក្រសួងការពារជាតិរូបនេះរកបាន ៤គ្រាប់ម្នាក់ឯង និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុមក្រសួងការពារជាតិបានឈរនៅកំពូលតារាងចំណាត់ថ្នាក់ក្នុងព្រឹត្តិការណ៍មិត្តហ្វូនខេមបូឌានលីកថែមទៀតផង។

សូមបញ្ជាក់ថា កីឡាករកម្ពស់ ១.៧៨ម៉ែត្ររូបនេះ ធ្លាប់បានចូលលេងឲ្យក្រុមជម្រើសជាតិកម្ពុជាចាប់តាំងពីឆ្នាំ២០១០ ដោយជាប់ក្នុងឈុត U22 ( លេងបាន៦ប្រកួតរកបាន៣គ្រាប់)  និងក្រុម U23 ដោយបានចូលលេង ៩ប្រកួតក៏ដូចជាជាមួយក្រុមឈុតធំបាន ១០ប្រកួតផងដែរ។

13331149_1747943195443181_9204211458040289101_n

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត