ក្រុម U19 ភ្នំពេញក្រោនឈរលើកំពូលតារាងក្នុងការប្រកួតបាល់ទាត់យុវជន ស្មាត អអេសអិន

នូ មករា May 30, 2016


ការប្រកួតបាល់ទាត់យុវជន ស្មាត អអេសអិន (Smart RSN Youth Competition) ក្នុងក្របខណ្ឌអាយុក្រោម១៩ឆ្នាំ បានបញ្ចប់ជើងទី១របស់ខ្លួន ដោយក្រុមយុវជនភ្នំពេញក្រោន បានឈរនៅលើកំពូលតារាងបន្ទាប់ពីបានទទួលលទ្ធផលឈ្នះគ្រប់ការប្រកួតរួចមក។ ជាមួយគ្នានេះដែរ ក្រុមយុវជននៃក្លឹបព្រះខ័នរាជស្វាយរៀងស្ថិតនៅលំដាប់លេខ២ ខណៈដែលក្រុមយុវជនការពារជាតិ និងបឹងកេតអង្គរទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៤បន្តបន្ទាប់គ្នា។

សូមបញ្ជាក់ថា ក្រុម U19 ភ្នំពេញក្រោនបានកំពុងតែមាន៩ ពិន្ទុនៅក្នុងដៃបន្ទាប់ពីបានយកឈ្នះលើក្រុម U19 បឹងកេតអង្គរក្នុងការប្រកួតបើកឆាក កាលពីថ្ងៃទី១៤ ខែឧសភាក្នុងលទ្ធផល ៣-០ បន្ទាប់មកបានលត់ក្រុមយុវជនការពារជាតិ ៩-០នៅក្នុងសប្តាហ៍ទី២ មុននឹងបានយកឈ្នះលើក្រុម U19 ព្រះខ័នរាជស្វាយររៀងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយលទ្ធផល ៣-១ រួចមក។

 

RSN-Youth-Cup

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត