កម្ពុជាបង្កើនទំនុកចិត្តក្នុងជំនួបជាមួយឆាយនីសតៃបុិក្រោយឈ្នះទីម័រខាងកើត

នូ មករា May 30, 2016


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្កើនកំណត់ត្រាឈ្នះថ្មីមួយថែមទៀតបន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើតក្នុងលទ្ធផល ២-០ កាលពីយប់មិញលើទីលាននៃកីឡដ្ឋានអូឡាំពិកក្រោមសម្រែកហ៊ោកញ្ជ្រៀវពីទស្សនិកជនប្រមាណជាជាង ៥ មឺុននាក់។ ជ័យជម្នះនៅក្នុងការប្រកួតមិត្តភាពកាលពីយប់មិញនេះ បានបង្កើនទំនុកចិត្តថែមមួយកម្រិតទៀតសម្រាប់ក្រុមកម្ពុជាមុននឹងពួកគេចេញដំណើរទៅកាន់កោះតៃវ៉ាន់ដើម្បីចូលរួមប្រកួតជាមួយក្រុមឆាយនីសតៃបុិក្នុងក្របខណ្ឌនៃការប្រកួត AFC Asian Cup 2019 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា នៅកីឡដ្ឋាន Kaohsiung National Stadium ខណៈដែលក្រុមកម្ពុជាក៏នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិដើម្បីស្វាគមន៍ក្រុមដដែលនេះនៅថ្ងៃទី៧ ខែមិថុនា វិញនោះ។

សូមញ្ជាក់ថា ក្នុងជំនួបយប់មិញនេះកម្ពុជាបាននាំមុខក្រុមទីម័រមុន ១ គ្រាប់ក្នុងតង់ទី១ ដោយសារការស៊ុតបញ្ចូលទីដោយកីឡាករ ភួង សុខសាណា និងនៅក្នងតង់ទី២ បាន ១គ្រាប់ទៀតតាមរយៈគ្រាប់បាល់របស់ខ្សែប្រយុទ្ធក្លឹបបឹងកេតអង្គរ ឃួន ឡាបូរ៉ាវី ។ ជ័យជម្នះនេះបាននាំមកនូវភាពរីករាយ ក៏ដូចជាក្តីរំភើបក្រៃលែងសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់ខ្មែររួមទាំងប្រជាជនខ្មែរនៅទូទាំងប្រទេស ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានអបអរសាទរ និងផ្តល់រង្វាន់ដល់កីឡាករម្នាក់ៗចំនួន ១ ពាន់ដុល្លារផងដែរ។

គួររំលឹកថា ក្រុមកម្ពុជា និងឆាយនីសតៃបិុ ធ្លាប់បានជួបគ្នាម្តងហើយកាលពីឆ្នាំ២០១៤ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយដោយក្រុមកម្ពុជាបានបំបាក់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Taipei Municipal Stadium ។

13339459_1747944948776339_4747142836818506611_n

13331149_1747943195443181_9204211458040289101_n

13335611_1747915728779261_212753334804130633_n

13319932_1748137165423784_8764232916579880846_n

 

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត