ក្រុម​​ U19 ភ្នំពេញក្រោនឈ្នះក្រុម​ U19 ស្វាយរៀង ៣-១ ក្នុងការប្រកួត Smart RSN នៅសប្តាហ៍នេះ

នូ មករា May 28, 2016


នៅព្រឹកថ្ងៃសៅរ៏នេះ ក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ភ្នំពេញក្រោន បានយកឈ្នះលើក្រុមយុវជនអាយុក្រោម១៩ ឆ្នាំរបស់ក្លឹបព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៣-១ នៅលើទីលានហ្វឹកហាត់របស់ក្លឹបភ្នំពេញក្រោនសម្រាប់ក្របខណ្ឌ U19 នៃកម្មវិធីប្រកួតបាល់ទាត់យុវជនស្មាត អអេសអិន (Smart RSN Youth Competition) ដែលមានការចូលរួមពីសំណាក់ក្លឹបបាល់ទាត់ធំៗទាំង៤នៅកម្ពុជា។

នៅក្នុងការប្រកួតនេះយើងឃើញថា យុវជននៃក្រុមទាំងពីរពិតជាក្រុមដែលមានសមត្ថភាពមិនធម្មតាឡើយ ជាពិសេសក្រុមទាំងសងខាងបានព្យាយាមសម្រុកគ្នាទៅវិញទៅមកដើម្បីដណ្តើមយកគ្រាប់បាល់រៀងៗខ្លួន ជាហេតុធ្វើឱ្យការប្រកួតនេះមានភាពស្វិតស្វាញយ៉ាងខ្លាំង។ នៅក្នុងតង់ទីមួយក្រុមភ្នំពេញក្រោន បានទាត់បញ្ចូលទីបាន១គ្រាប់មុនតាមរយៈការស៊ុតរបស់កីឡាករ គិីម ឆៃយ៉ា នៅនាទីទី៤៤ ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀងបានវាយបកបានភ្លាមៗដោយកីឡាករ ផុន ភារ៉ា ជាហេតុធ្វើឱ្យក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នានៅក្នុងតង់ទី១។ លុះចូលដល់តង់ទី២ ការប្រកួតកាន់តែមានភាពតានតឹងឡើងថែមទៀត ក្រោយមកនៅនាទីទី៧៧ កីឡាករ ម៉ៅ ពិសិដ្ឋ បានស៊ុតបញ្ចូលទីយ៉ាងល្អដើម្បីជួយឱ្យក្រោនបាននាំមុខ មុននឹងកីឡាករ ពិភព ទាត់បញ្ចូលទី ១គ្រាប់ទៀតដើម្បីយកឈ្នះលើក្រុមបដិបក្ខតែម្តង។

សូមបញ្ជាក់ថា នៅវេលាព្រឹកថ្ងៃអាទិត្យស្អែកនេះ គឹជាការប្រកួតរវាងក្រុម U19 ការពារជាតិ ជាមួយនឹងក្រុម U19 បឹងកេតអង្គរ ខណៈដែលនៅពេលរសៀលក៏នឹងមានការប្រកួតរវាងក្រុមយុវជន U15 និងក្រុមបាល់ទាត់នារីផងដែរ។

_MG_8478

_MG_8465

_MG_8625

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត