ក្រុមបាល់ទាត់នារី U14 ​ជម្រើស​ជាតិ​កម្ពុជានឹងត្រូវជួបជាមួយក្រុមថៃនៅថ្ងៃទី៣១ នេះ!​

នូ មករា May 26, 2016


ក្រុមបាល់ទាត់នារីអាយុក្រោម១៤ឆ្នាំ (U14) ជម្រើសជាតិកម្ពុជានឹងត្រូវជួបជាមួយក្រុមបាល់ទាត់នារី U14 របស់ថៃនៅថ្ងៃទី៣១ ខែឧសភានេះ នៅលើទីលាននៃកីឡដ្ឋា Chao Anouvong Stadium នៃរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ នៅក្នុងក្របខណ្ឌនៃការប្រកួត AFC U-14 girls’ Regional Championship 2016 ដែលត្រូវបានរៀបចំឡើងដោយ ASIAN FOOTBALL CONFEDERATION និងមានការចូលរួមពីប្រទេសជាច្រើននៅក្នុុងទ្វីបអាស៊ីដោយត្រូវបានបែងចែកទៅតាមតំបន់ផ្សេងៗពីគ្នាដូចជាតំបន់អាស៊ីខាងលិច តំបន់អាស៊ីភាគខាងត្បូង និងអាស៊ីកណ្តាល (មាន២ពូល) តំបន់អាស៊ាន (មាន២ពូល) និងតំបន់អាស៊ីបូពា៍ (មាន២ពូល)។

ជាមួយគ្នានេះដែរក្រុម U14 នារីកម្ពុជា ស្ថិតនៅក្នុងពូល A នៃបណ្តាប្រទេសក្នុងតំបន់អាស៊ានដែលរួមានប្រទេសឡាវ ថៃ កម្ពុជា និងហ្វីលីពីន។ នៅក្នុងការប្រកួតនេះដែរ ក្រុមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានេះនឹងត្រូវប្រកួតបើកឆាកជាមួយក្រុម U14 នារីជម្រើសជាតិថៃបន្ទាប់មកត្រូវជួបជាមួយក្រុមដទៃទៀតទៅតាមកាលវិភាគដូចខាងក្រោម៖

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦៖ កម្ពុជា និង ថៃ ម៉ោង ១៣.៣០ នៅកីឡដ្ឋាន Chao Anouvong ប្រទេសឡាវថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦៖ កម្ពុជា និង ឡាវ ម៉ោង ១៦.៣០ នៅកីឡដ្ឋាន Chao Anouvong ប្រទេសឡាវថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦៖ កម្ពុជា និង ហ្វីលីពីន ម៉ោង ១៦.៣០ នៅកីឡដ្ឋាន National University Stadium ប្រទេសឡាវ

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៥ កន្លងទៅក្រុម U14 របស់មិនអាចឆ្លងផុតវគ្គជម្រុះពូលបានឡើយបន្ទាប់ពីបានចាញ់ពីរប្រកួតក្នុងចំណោមបីប្រកួតខណៈដែលក្រុម U14 ឡាវស្គាល់ពាក្យថាបរាជ័យទាំងបីលើកនោះ។

mm21

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត