លទ្ធផលចាប់ពូល CNCC League Cup ក្រុមខ្លាំងៗនៅពូលជាមួយគ្នា

មាស សុផាណារ៉ុង May 31, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់ CNCC League Cup ដែលគ្រោងធ្វើនៅដើមខែមិថុនា ខាងមុខនេះ បានសម្រេចការចាប់ឆ្នោតបែងចែកពូលជាផ្លូវការហើយ នៅថ្ងៃនេះ ដោយក្រុមខ្លាំៗភាគច្រើននៅពូលជាមួយគ្នា។

ពានរង្វាន់នេះ មាន ៨ក្រុមចូលរួម ដូចជា កងយោធពលខេមរភូមិន្ទ, វិសាខា, ព្រៃវែង, ភ្នំពេញក្រោន, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមកពីលីគទី២ អាយអេសអាយ ដង្កោរសែនជ័យ ហើយជាលទ្ធផលនៃការចាប់ពូល ពូល A មាន បឹងកេត, ភ្នំពេញក្រោន, អាយអេសអាយ ដង្កោរសែនជ័យ និង វិសាខា ខណៈពូល B មាន កងយោធពលខេមរភូមិន្ទ, ព្រៃវែង, ព្រះខ័នរាជស្វាយរៀង និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។ ការប្រកួតនឹងប្រើរយៈពេលពេលប្រកួតប្រមាណជិត ១ខែ ពោលគឺចន្លោះពីថ្ងៃទី០៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

គួរបញ្ជាក់ចាថ្មីថា នេះគឺជាលើកដំដូងហើយដែលកម្ពុជា មានការប្រកួតពានរង្វាន់ផ្លូវការបែបខាប់ កម្រិតទី២ បែបនេះ បើទោះបីជាមើលទៅហាក់ដូចជាមិនសូវទូលំទូលាយសម្រាប់ក្រុមចូលរួម ត្បិតកន្លងមកមានតែការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មួយប៉ុណ្ណោះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់