ទ័ព ត្រៀមបង្ហាញមុខអ្នកចាត់ការក្រុមថ្មី ខណៈអ្នកគាំទ្រដាក់ការសង្ស័យលើ លោក Lee Tae-hoon

មាស សុផាណារ៉ុង May 31, 2021


 

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ “Tiffy Army FC” នៅថ្ងៃទី០១ ខែមិថុនា ស្អែកនេះ នឹងធ្វើការបង្ហាញមុខអ្នកចាត់ការក្រុមថ្មី ដែលដើរតួនាទីជាគ្រូបង្វឹក ដើម្បីដឹកនាំក្រុមបរកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានលីគខាប់ “CNCC Leageu Cup”។

ជាមួយនឹងការបង្ហើបផងដែរនោះ អ្នកគាំទ្របានដាក់ការសង្ស័យថាអ្នកចាត់ការក្រុមថ្មី គឺជា លោក Lee Tae-hoon ដែលជាអតីតគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា ហើយបច្ចុប្បន្នលោកកំពុងទំនេរពីការងារ ហើយក៏កំពុងរស់នៅប្រទេសកម្ពុជា ស្រាប់ផងដែរ។

បែបណាក៏ដោយ គេនឹងត្រូវរង់ចាំមើលនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ នៅសាលសន្និសិទក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នឹងរៀបចំសន្និសិទសារពត៌មានស្ដីពី ពិធីប្រកាសជាផ្លូវការនៃ អ្នកចាត់ការក្រុមថ្មីផ្ទាល់តែម្ដង៕

មតិយោបល់