សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឈានចូលជំហានថ្មីក្នុងការបង្កើតយីហោសម្លៀកបំពាក់ផ្ទាល់ខ្លួន

មាស សុផាណារ៉ុង May 27, 2021


 

ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កីឡាបាល់ទាត់កម្ពុជា ទើបតែបានប្រកាសពីការបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន FBT ដែលជាដៃគូយូរឆ្នាំក្នុងការផ្គត់ផ្គង់ផលិតផលសម្លៀកបំពាក់ ក៏ដូចជាសំភារប្រើប្រាស់នានាដល់ក្រុមបាល់ទាត់ជម្រើសជាតិ ប៉ុន្តែនៅតែបន្តប្រើប្រាស់ជាបណ្តោះអាសន្នសិនរហូតដល់មានការប្រកាសនូវឯកសណ្ឋានថ្មីជាផ្លូវការ។

យោងតាមសេចក្តីប្រកាសរបស់ខ្លួន សហព័ន្ធបាល់ទាត់កីឡាបាល់ទាត់កម្ពុជា មានគោលការណ៍ផ្តល់អាទិភាពសម្រាប់ផលិតផលក្នុងស្រុកក្នុងគោលបំណងលើកតម្កើងការផលិតនៅក្នុងប្រទេស ហើយតាមការបញ្ជាក់សហព័ន្ធក៏បានសិក្សាក៏ដូចជាកំពុងដំណើរការរៀបចំការផលិតឯកសណ្ឋាន និងសំភារផ្សេងៗទៀតជាមួយនឹងការបង្កើតយីហោថ្មីមួយ ប៉ុន្តែមានភាពយឺតយ៉ាវដោយសារតែការប៉ះពាល់នៃវីរុសកូវីដ១៩។

តាមការប្រកាសខាងលើ សហព័ន្ធបាល់ទាត់កីឡាបាល់ទាត់កម្ពុជា នឹងមានឯកសណ្ឋានថ្មីដែលជ្រកក្រោមយីហោ ឬ Brand ថ្មីផ្ទាល់ខ្លួននាពេលឆាប់ៗខាងមុខ ហើយបើតាមប្រភពមួយបានអះអាងថារោងចក្រផលិតនឹងធ្វើនៅក្នុងប្រទេសកម្ពុជាតែម្តង៕

មតិយោបល់