ជម្រើសជាតិអ៊ីរ៉ង់ ទើបបង្រ្គប់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ មុនជម្រុះ World Cup ១សប្ដាហ៍

មាស សុផាណារ៉ុង May 27, 2021


 

អ៊ីរ៉ង៖ សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ រួមជាមួយបុគ្គលិក គ្រូបង្វឹក ទើបបានទទួលវ៉ាក់សាំងប្រឆាំងវីរុសកូរូណា ដើម្បីការពារជំងឺកូវីដ-១៩ ជាលើកទី២ នៅថ្ងៃពុធ ម្សិលមិញនេះ។

ជាមួយគ្នាផងដែរ ក្រុមរហស្សនាម “ខ្លារខិនពែរ្ស” មួយនេះបានចាប់ផ្តើមចូលជំរំហ្វឹកហាត់ នៅទីក្រុងតេអេរ៉ង់ ដើម្បីត្រៀមវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) សម្រាប់ការប្រកួតដែលនៅសេសសល់ប្រចាំពូល C។

បន្ទាប់មកជម្រើសជាតិអ៊ីរ៉ង់ នឹងចេញដំណើរទៅកាន់ប្រទេសបារ៉ែន នៅថ្ងៃទី៣១ ខែឧសភា គេនឹងជួបហុងកុង នៅថ្ងៃទី០៣ ខែមិថុនា ហើយជួបបារ៉ែន នៅ ៤ថ្ងៃក្រោយមក។ ក្រុមរបស់លោក Dragan Skocic គ្រោងនឹងប្រឈមមុខជាមួយក្រុមគៅព្រៃកម្ពុជា នៅថ្ងៃទី ១១ និងចុងក្រោយជួប អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែមិថុនា។

អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕

 

ប្រភព៖ tehrantimes

មតិយោបល់