CamIU Football CUP 2016 លើកទឹកចិត្តយុវជនឱ្យចូលរួមលេងបាល់ទាត់កាន់តែច្រើន

នូ មករា May 25, 2016


ការប្រកួតបាល់ទាត់យុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញដណ្តើើមពានរង្វាន់សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ឆ្នាំ២០១៦ ឬ CamIU Football CUP 2016 ទើបតែបានប្រារព្ធពិធីបើកជាផ្លូវការកាលពីថ្ងៃទី១៩ ឧសភា កន្លងមកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដែលបានផ្តោតលើការចូលរួមរបស់យុវជនក្នុងវិស័យកីឡាបាល់ទាត់នេះមានការចូលរួមពីសំណាក់ក្រុមចំនួន ១៥រួមមានក្រុមនៃវិទ្យាល័យសម្ដេចហ៊ុន សែន ភ្នំពេញថ្មី, វិទ្យាល័យ ជា ស៊ីម សាមគ្គី  ,វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យព្រះយុគន្ធរ, វិទ្យាល័យជា សុីម បឹងកេងកង, វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ, វិទ្យាល័យបឹងត្របែក, វិទ្យាល័យបាក់ទូក, វិទ្យាល័យទួលប្រាសាទសែនសុខ, វិទ្យាល័យច្បារអំពៅ, វិទ្យាល័យចាក់អង្រែ, វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន, វិទ្យាល័យ ហ៊ុន សែន ព្រែកកំពិស និងសមាគមកីឡាសិស្សវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក និងមានកីឡាករដែលបានចូលរួមប្រកួតសរុបទាំងអស់ចំនួន ២៧០នាក់ ។ ការប្រកួតនេះនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២០ ខែមិថុនា នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ និងសុក្រ ដោយប្រើប្រាស់ទីលានចំនួន ៤គឺពហុកីឡដ្ឋានជាតិអូឡាំពិក មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ  វិទ្យាល័យច្បារអំពៅ និងទីលានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសហ៊ុន សែន ជម្ពូវ័ន ហើយការប្រកួតនេះ គឺអនុវត្តតាមរូបមន្តជម្រុះក្នុងវគ្គ១/៨, ១/៤ និងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ។

សូមបញ្ជាក់ថា ការប្រកួតកីឡា បាល់ទាត់ក្របខ័ណ្ឌសិស្សវិទ្យាល័យរាជធានីភ្នំពេញដណ្ដើមពានរង្វាន់សាលកវិទ្យាល័យកម្ពុជាអន្តរជាតិឆ្នាំ២០១៦ លើកទី១នេះ ត្រូវបានធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងយុវសិស្សកម្ពុជា ពីវិទ្យាល័យមួយទៅវិទ្យាល័យមួយ និងជួយលើកទឹកចិត្តដល់យុវជនខ្មែរឱ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព ប្រាជ្ញាឈ្លាសវៃ ជាពិសេសចៀសវាងការបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងការប្រើប្រាស់គ្រឿងញៀនផងដែរ។

13256120_1709900502617525_8641378117292733952_n

13245302_1709900682617507_5111771923123963958_n

13241136_1710362245904684_4958275901805632896_n

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត